Connect with us

បាល់ទាត់អន្តរជាតិ

Man City សម្រេច​ចិត្ត​មិន​ប្ដឹង​តវ៉ា​លើ​ការ​ពិន័យ 3 ប្រកួត​របស់ Rodri

Published

on

ក្លឹប​មេឃខៀវ Manchester City បាន​សម្រេច​ចិត្ត​ជ្រើសរើស​ដោយ​មិន​​ប្តឹង​តវ៉ា​ចំពោះ​កាត​ក្រហម​ដែល Rodri ទទួល​បាន​ក្នុង​អំឡុង​ពេល​ពួកគេ​បាន​ទទួល​ជ័យ​ជម្នះ 2-0 លើ Nottingham Forest កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។ ដូចនេះ​មាន​ន័យ​ថា ខ្សែ​បម្រើ​អេស្ប៉ាញ​រូប​នេះ​នឹង​ខកខាន​ការ​ប្រកួត 3 លើក​បន្ទាប់​របស់ Man City។

យ៉ាង​ណា​មិញ Rodri ត្រូវ​បាន​ទទួល​កាត​ក្រហម​ភ្លាមៗ​នៅ​ដើម​តង់​ទី​ពីរ បន្ទាប់​ពី​គាត់​បាន​លើក​ដៃ​ទៅ​ច្របាច់​បំពង់ក​របស់ Morgan Gibbs White។ ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្តាល​ត្រូវ​បាន​បញ្ជាក់​ដោយ VAR ហើយ​បន្ត​ពី​នោះ​មក Man City អាច​នឹង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សម្រេច​បែប​នេះ ដើម្បី​កាត់​បន្ថយ​ការ​ព្យួរ​ការ​ប្រកួត 3 ប្រកួត​របស់ Rodri។

ផ្ទុយ​មក​វិញ​យោងតាម​កាសែត Daily Mail បាន​រាយការណ៍​ថា Man City បាន​សម្រេច​ចិត្ត​មិន​មាន​សកម្មភាព​អ្វី​ឡើយ ហើយ​យល់​ស្រប​តាម​ការ​ពិន័យ​បែប​នេះ។ ការប្រកួត​ដំបូងដែល Rodri ជាប់​ពិន័យ គឺ​ជា​ការ​ប្រកួត Carabao Cup ទល់​នឹង Newcastle។ គាត់​ក៏​នឹង​ខកខាន​ការ​ប្រកួត Premier League បន្ទាប់​ទល់​នឹង Wolves នៅ Molineux និង Arsenal នៅកីឡដ្ឋាន Emirates។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២