បាល់ទាត់អន្តរជាតិ
Ronaldo ជ្រើសរើសកីឡាករម្នាក់រវាង Messi រឺ Erling Haaland ដែលសមនឹងឈ្នះ Ballon d’Or

ខណៈការរង់ចាំបេក្ខភាពកីឡាករដែលនឹងកាន់ពាន Ballon d’Or ឆ្នាំ 2023 នៅតែបន្ត អតីតវីរបុរសឆ្នើមក្នុងពិភពបាល់ទាត់ Ronaldo Nazario បានបង្ហាញពីការយល់ឃើញរបស់ខ្លួន ដោយជ្រើសរើសកីឡាករម្នាក់ក្នុងចំណោម Lionel Messi និង Erling Haaland ដែលសាកសមនឹងឈ្នះពានរង្វាន់ដ៏អស្ចារ្យនេះ។
អតីតខ្សែប្រយុទ្ធឆ្នើមរូបនេះ បានលើកឡើងដោយសង្កត់ធ្ងន់លើកីឡាករដែលបានកសាងសមិទ្ធិផលសម្រាប់ក្រុមជម្រើសជាតិ ជាពិសេសការឈ្នះពាន FIFA World Cup។ Ronaldo Nazario បានជ្រើសរើសយក Lionel Messi និងរំលឹកពីពាន World Cup ដែលកីឡាករអាហ្សង់ទីនរូបនេះបានឈ្នះ ដូចដែល Maradona និង Pele ធ្លាប់បានធ្វើកាលពីអតីតកាលដែរ។
អតីតវីរបុរសឆ្នើមរបស់ប្រេស៊ីល Ronaldo Nazario បាននិយាយថា៖ “Ballon d’Or គួរតែឈ្នះទៅលើ Lionel Messi ដោយគ្មានការសង្ស័យឡើយ។ អ្វីដែល Messi បានធ្វើក្នុង World Cup គឺជារឿងដ៏ពិសេស។ វាបានរំឭកខ្ញុំពីអតីតកាលនៃដំណើរផ្សងព្រេងរបស់ Pele និង Maradona”។
ប្រភព: Zeenews India