បាល់ទាត់អន្តរជាតិ
Hector Bellerin នឹងមិនត្រឡប់ទៅកាន់ទឹកដីអង់គ្លេសវិញឡើយ

ខ្សែការពារស្លាប Hector Bellerin ត្រូវបានគេរំពឹងថា នឹងផ្ទេរជាអចិន្ត្រៃយ៍ទៅកាន់ក្លឹបនៅអេស្ប៉ាញ Real Betis នៅរដូវក្តៅនេះ ដោយមិនត្រឡប់ទៅកាន់ក្លឹប Arsenal វិញនោះឡើយ។
កីឡាករវ័យ 27 ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្លឹប Real Betis ក្នុងនាមជាកីឡាករខ្ចីជើងមកពីក្លឹបកាំភ្លើងធំ Arsenal។
នៅពេលខ្ចីជើង Bellerin ក្លឹបទាំងពីរមិនមាននិយាយពីជម្រើសក្នុងការទិញផ្ដាច់កុងត្រានោះទេ ប៉ុន្តែបើតាមការចុះផ្សាយរបស់គេហទំព័រ Goal បានលើកឡើងថា Arsenal នឹងលក់ Bellerin ជាមួយនឹងតម្លៃដ៏សមរម្យ និងគ្មានអ្វីជាឧបសគ្គនោះឡើយ។
Real Betis ត្រូវបានគេយល់យ៉ាងច្បាស់ពីចិត្តដែលចង់បាន Bellerin ហើយក្លឹបអេស្ប៉ាញមួយនេះ នឹងមានកញ្ចប់ថវិការសមស្របមួយ ដើម្បីបញ្ចុះបញ្ចូល Arsenal ឲ្យលក់ខ្សែការពារស្ដាំរូបនេះ មកឲ្យពួកគេ។
យ៉ាងណាមិញ Hector Bellerin នៅមានកុងត្រាមួយឆ្នាំទៀតជាមួយ Arsenal ប៉ុន្តែទោះបីជាគាត់មានឱកាសទៅកាំភ្លើងធំវិញក៏ដោយក៏ Bellerin បានបញ្ជាក់យ៉ាងច្បាស់ថា គាត់ត្រូវការត្រឡប់ទៅអេស្ប៉ាញវិញ ដើម្បីស្វែងរកការប្រកួតប្រជែងជាថ្មីម្ដងទៀត ជាពិសេសគឺទឹកដីកំណើតរបស់គាត់។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!