Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម ត្រៀម​លុយ 50 លានអឺរ៉ូ ដើម្បី​ដេញ​ថ្លៃ​ខ្សែបម្រើ​មួយ​រូប​របស់​ក្លឹប Valencia

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​រៀប​ចំ​សំណើរ​ជា​ទឹកប្រាក់ 50 លានអឺរ៉ូ (44 លានផោន) សម្រាប់​ការ​ដេញ​ថ្លៃ​ខ្សែបម្រើ Javi Guerra របស់ Valencia។ កីឡាករ​វ័យ 20 ឆ្នាំ​រូបនេះ​ទើបតែ​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ឈុត​ធំ​នៅ​ពាក់​កណ្តាល​ខែ​មេសា​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​ឈ្មោះ​របស់​គាត់​ហាក់​ដូច​ជា​ត្រូវ​បាន​អ្នកគាំទ្រ​ចងចាំ និង​ចាត់​ទុក​ជា​កីឡាករ​ឆ្នើម​មួយ​រូប​របស់​ក្រុម​ទៅ​ហើយ។

បច្ចុប្បន្ន Javi Guerra គឺ​ជា​ខ្សែបម្រើ​ដ៏​សំខាន់​របស់ Valencia ដោយ​នៅ​រដូវកាល​នេះ​គាត់​បាន​បង្ហាញ​ខ្លួន​នៅ​ក្របខណ្ឌ La Liga ចំនួន 10 ប្រកួត​មក​ហើយ។ ទម្រង់​លេង​របស់ Javi Guerra ធ្វើ​ឲ្យ​ក្លឹប​ធំៗ​ជា​ច្រើន​ចាប់​អារម្មណ៍ ជា​ពិសេស​គឺ​ក្លឹប​បិសាចក្រហម Manchester United និង Newcastle United។

យ៉ាង​ណា​មិញ ថ្មីៗ​យោងតាម​របាយការណ៍​របស់ Fichajes បាន​ឲ្យ​ដឹង​ថា ក្លឹប​បិសាចក្រហម Manchester United កំពុង​រៀប​ចំ​ទឹកប្រាក់ 50 លានអឺរ៉ូ (44 លានផោន) សម្រាប់​ដេញ​ថ្លៃ Javi Guerra។ បិសាចក្រហម​ជឿ​ថា កីឡាករ​វ័យក្មេង​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ នឹង​មាន​អនាគត​ដ៏​ត្រចះត្រចង់​ក្នុង​ពិភព​បាល់ទាត់​នា​ពេល​ខាង​មុខ។ Javi Guerra នៅ​មាន​កុងត្រា​ជាមួយ​ក្លឹប​បច្ចុប្បន្ន​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2027 និង​មាន​លក្ខខណ្ឌ​លក់​ចេញ 100 លានអឺរ៉ូ (87.3 លានផោន)។ យ៉ាង​ណា​តម្លៃ​ខ្លួន​របស់​គេ​ អាច​នឹង​ឡើង​ចុះ​អាស្រ័យ​លើ​ការ​ចរចា​របស់​ក្លឹប​ទាំង​ពីរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២