Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម យល់​ព្រម​​ចំណាយ 61 លាន​ផោន ដើម្បី​ចុះ​ហត្ថលេខា​លើ Joao Neves

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​យល់​ព្រម​នឹង​តម្លៃ​ស្នើ​ចំនួន 61 លានផោន ពី​ក្លឹប Benfica សម្រាប់​ការ​ចុះ​ហត្ថលេខ​ផ្ទេរ​ខ្សែបម្រើ​កណ្ដាល Joao Neves។ គេ​បាន​ដឹង​ថា បិសាចក្រហម​ចង់​នាំ​យក Joao Neves ដើម្បី​មក​ជំនួស​តំណែង​របស់ Casemiro។

Casemiro ជា​កីឡាករ​ដែល​មាន​បទ​ពិសោធន៍​ច្រើន និង​ជា​ខ្សែបម្រើ​ចំណូល​ថ្មី​ដែល​ទើប​នឹង​មក​ដល់ Old Trafford ក្នុង​ឆ្នាំ 2022 ហើយ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​សរុប 51 ប្រកួត គិត​ចាប់​តាំង​ពី​រដូវកាល​មុន ដោយ​ស៊ុត​បញ្ចូលទី​បាន 7 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 7 ដង។

របាយការណ៍​មួយ​បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា Casemiro មិន​សប្បាយ​ចិត្ត​នៅ Man United ឡើយ ហើយ​គាត់​សោកស្តាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ចាកចេញ​ពី​ទ្រនំ 9 ឆ្នាំ​របស់​គាត់​ជាមួយ Real Madrid។ ទោះ​បី​ជា​មាន​កុងត្រា​រយៈពេល​វែង​ជាមួយ​ក្លឹប Manchester United ក៏ដោយ ក៏​ពេលនេះ​អនាគត​របស់​គាត់​នៅ Old Trafford មិន​មាន​ភាព​ច្បាស់លាស់​ដែរ។

យោងតាម​សារព័ត៌មាន El Nacional បាន​ឲ្យ​ដឹង​ថា Manchester United បាន​កំណត់​គោលដៅ​លើ​កីឡាករ​វ័យក្មេង João Neves ជា​អ្នក​ជំនួស​តំណែង​នៅ​តំបន់​បម្រើ​កណ្ដាល ប្រសិន​បើ Casemiro ចាកចេញ។ គេ​បាន​ដឹង​ថា បិសាចក្រហម​នឹង​ហ៊ាន​ចំណាយ 70 លានអឺរ៉ូ (61 លានផោន) ទៅ​តាម​អ្វី​ដែល Benfica ចង់​បាន ជា​តម្លៃ​លក់​កីឡាករ​វ័យ 19 ឆ្នាំ​រូប​នេះ​ទៅ​ឲ្យ​ពួក​គេ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២