Connect with us

បាល់ទាត់អន្តរជាតិ

Newcastle ត្រៀម​ចរចា​ផ្ទេរ​ខ្សែបម្រើ​កណ្ដាល​មួយ​រូប​របស់​ក្លឹប Real Madrid

Published

on

ក្លឹប Newcastle United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​រៀបចំ​ការ​ដេញ​ថ្លៃ 20 លានអឺរ៉ូ (17.5 លានផោន) សម្រាប់​ខ្សែបម្រើ​កណ្តាល​របស់​ក្លឹប​អធិរាជស Real Madrid គឺ​កីឡាករ Dani Ceballos។ ក្លឹប​អ្នក​មាន​នៅ​អង់គ្លេស​មួយ​នេះ ត្រូវ​បាន​គេ​ដឹង​ថា នឹង​ចុះ​ហត្ថលេខា​ផ្ទេរ Dani Ceballos នៅ​ខែ​មករា​ដើម​ឆ្នាំ​ក្រោយ។

កាល​ពី​ដើម​រដូវកាល​កន្លង​ទៅ Newcastle United បាន​ពង្រឹង​ខ្សែបម្រើ​របស់​ពួកគេ ជា​មួយ​នឹង​ការ​ចំណាយ​ប្រាក់ 55 លានផោន ទៅ​លើ​ការ​ទិញ​យក Sandro Tonali ពី​ក្លឹប AC Milan។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ Newcastle United បាន​បញ្ជាក់​កាល​ពី​សប្តាហ៍​មុន​ថា Sandro Tonali កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​របស់​ព្រះរាជ​អាជ្ញា និង​សហព័ន្ធ​កីឡា​បាល់ទាត់អ៊ីតាលី​ទាក់ទង​នឹង​សកម្មភាព​ល្បែង​ភ្នាល់​ខុស​ច្បាប់​របស់​គាត់។

យ៉ាង​ណា​មិញ Sandro Tonali អាច​ប្រឈម​នឹង​ការ​ជាប់​បម្រាម​រយៈពេល​វែង​ពី​បាល់ទាត់​ចន្លោះ​ពី 7 ខែ​ទៅ 3 ឆ្នាំ។ ជា​លទ្ធផល Newcastle ត្រូវ​បាន​គេ​ជឿថា កំពុង​ស្វែងរក​បេក្ខភាព​ខ្សែបម្រើ​ចំណូល​ថ្មី​ម្នាក់ ដើម្បី​មក​ជំនួស​កីឡាករ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ។ យោង​តាម​របាយការណ៍​ពី Fichajes បាន​ឲ្យ​ដឹង​ថា Dani Ceballos កំពុង​ស្ថិត​នៅ​លើ​រ៉ាដា​របស់ Newcastle ហើយ​កីឡាករ​វ័យ 27 ឆ្នាំ​រូប​នេះ ក៏​ហាក់​ដូច​ជា​ពេញ​ចិត្ត​នឹង​ជម្រើស​នៃ​ការ​ចាកចេញ​ពី​ក្រុម​របស់​លោក Carlo Ancelotti ដែល​គាត់​មិន​សូវ​មាន​ឱកាស​លេង​បាន​ទៀត​ទាត់​ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២