Connect with us

បាល់ទាត់អន្តរជាតិ

Luton Town និង Birmingham City កំពុង​ចាប់​អារម្មណ៍​ចង់​បាន​អតីត​មិត្ត​រួម​ក្រុម​របស់ Messi

Published

on

ក្លឹប Luton Town និង Birmingham City ត្រូវ​បាន​គេ​រាយការណ៍​ថា ចាប់​អារម្មណ៍​លើ​ខ្សែប្រយុទ្ធ Josef Martinez ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​នៅ Inter Miami របស់ Lionel Messi។ យ៉ាង​ណា​មិញ បច្ចុប្បន្ន​គាត់​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន បន្ទាប់​ពី​ការ​បញ្ចប់​រដូវកាល​នៅ​លីគ MLS របស់​អាមេរិច។

Josef Martinez ទើប​តែ​បាន​ចូលរួម​ជា​មួយ​ក្លឹប Inter Miami របស់ David Beckham ក្នុង​ខែ​មករា​ដើម​ឆ្នាំ​នេះ​ប៉ុណ្ណោះ ហើយ​កីឡាករ​វ័យ 30 ឆ្នាំ​រូបនេះ​បាន​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយ Lionel Messi នៅ​ក្លឹប​របស់​ខ្លួន ប៉ុន្តែ​គាត់​មិន​អាច​ជួយ Inter Miami ឲ្យ​មាន​ឱកាស​លេង​វគ្គ Playoff ក្រោយ​រដូវកាល​នេះ​បាន​ឡើយ។

ខ្សែប្រយុទ្ធ​សញ្ជាតិ​វ៉េណេស៊ុយអេឡា​រូប​នេះ​បាន​បង្ហាញ​ខ្លួន​សរុប 27 ប្រកួត​សម្រាប់ Inter Miami ក្នុង​រដូវកាល 2022-2023 ដោយ​ស៊ុត​បញ្ចូលទី​បាន 7 គ្រាប់ និង Assist ម្តង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Inter Miami មិន​បាន​បន្ត​កុងត្រា​ថ្មី​សម្រាប់​គាត់​ឡើយ។ ដូច​គ្នា​នេះ​ដែរ យោងតាម​អ្នក​កាសែត Alan Nixon បាន​ឲ្យ​ដឹង​ថា Martinez អាច​នឹង​មាន​ឱកាស​ផ្លាស់​ទៅ​លេង​នៅ​ប្រទេស​អង់គ្លេស​ដោយ​ក្លឹប Luton Town និង Birmingham City ចង់​បាន​ខ្សែប្រយុទ្ធ​ដែល​គ្មាន​តម្លៃ​ខ្លួន​រូប​នេះ។

ប្រភព: Sportsmole

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២