Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ស៊ើប​អង្កេត​ករណី​រើសអើង​ពូជសាសន៍​លើ Vinicius Jr

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​ប្រកាស​ជា​ផ្លូវការណ៍​ថា ពួកគេ​នឹង​ធ្វើការ​ស៊ើប​អង្កេត​លើ​ករណី​នៃ​ការ​​ប្រកាន់​អំពី​ការ​រើសអើង​ជាតិសាសន៍ ទៅ​លើ​ខ្សែប្រយុទ្ធ​របស់​ក្លឹប Real Madrid គឺ​កីឡាករ Vinicius Junior ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត El Clasico កាល​ពី​ថ្ងៃសៅរ៍​សប្ដាហ៍​មុន។

ក្នុង​អំឡុង​ពេល​ប្រកួត El Clasico ខ្សែបម្រើ Jude Bellingham គឺ​ជា​ម្ចាស់​គ្រាប់​បាល់ 2 គ្រាប់ ដែល​បាន​ធ្វើ​ឲ្យ​ក្លឹប Real Madrid ទទួល​បាន​ជ័យជម្នះ 2-1 ទៅ​លើ Barcelona។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រៅ​ពី​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​រវាង​ក្រុម​ទាំង​ពីរ​នោះ ការ​បំពាន​រើស​អើង​ជាតិ​សាសន៍​បាន​កើត​​ឡើង​លើ Vinicius Jr ដោយ​កីឡាករវ័យ 23 ឆ្នាំ​រូបនេះ​ត្រូវ​បាន​អ្នកគាំទ្រ​ម្នាក់ ធ្វើ​កាយវិការ​រើសអើង​ជាតិ​សាសន៍​មក​លើ​គាត់ (នេះ​បើ​យោងតាម​រូបភាព​មួយ​សន្លឹក​ដែល​បាន​ចែករំលែក​នៅ​លើ​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម)។

ចាប់​តាំង​ពី​ពេល​នោះ​មក La Liga បាន​បញ្ជាក់​ថា​ពួកគេ​កំពុង​ធ្វើការ ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រមាថ និង​ការ​រើស​អើង​ជាតិ​សាសន៍​នេះ​កើត​ឡើង ខណៈ​ដែលពួកគេ​កំពុង​ធ្វើ​ការ​ជាមួយ​ប៉ូលីស​នៅ​តំបន់​កាតាឡាន់ និង​ក្លឹប FC Barcelona លើ​បញ្ហា​នេះ​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​ដែរ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ Barcelona បាន​បញ្ជាក់​ថា ពួក​គេ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​រក្សា​តម្លៃ​នៃ​កីឡា​បាល់ទាត់ និង​គូ​ប្រជែង​របស់​ខ្លួន ដោយ​ព្យាយាម​សហការ​ដើម្បី​ស្វែងរក​មុខ​ជន​បង្ករ​ដែល​ធ្វើ​ទង្វើ​មិន​ល្អ​លើ Vinicius Jr។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២