បាល់ទាត់អន្តរជាតិ
ក្លឹបយក្ស 2 នៅអង់គ្លេស កំពុងត្រៀមប្រជែងគ្នាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធជប៉ុនមួយរូបដែលកំពុងឡើងជើងខ្លាំង
ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា នឹងប្រឈមមុខប្រកួតប្រជែងជាមួយ Tottenham Hotspur ដែលជាក្លឹបនៅ Premier League ដូចគ្នា ដោយត្រៀមធ្វើការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធកណ្តាលរបស់ក្លឹប Brondby គឺកីឡាករ Yuito Suzuki។
កីឡាករវ័យក្មេងរបស់ជប៉ុនរូបនេះ ត្រូវបានគេមើលឃើញថា មានទេពកោសល្យដ៏លេចធ្លោរបំផុត និងជាពិសេសគេកំពុងក្លាយជាកីឡាករម្នាក់ រះចែងចាំងក្នុងក្របខ័ណ្ឌកំពូលរបស់ដាណឺម៉ាក។ បន្ថែមលើសពីនេះទៀត Yuito Suzuki កំពុងទទួលបានការទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗជាច្រើននៅតំបន់អឺរ៉ុបផងដែរដូចជា Liverpool, Tottenham Hotspur, Man City និង Manchester United។
ខ្សែប្រយុទ្ធវ័យ 22 ឆ្នាំរូបនេះស៊ុតបាល់បញ្ចូលទីបាន 10 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 7 ដងក្នុងការបង្ហាញខ្លួន 25 ប្រកួតសម្រាប់ Brondby។ ដោយឡែកយោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយ Sportsmole បានឲ្យដឹងថា ក្នុងចំណោមក្លឹបជាច្រើនដែលចាប់អារម្មណ៍លើ Yuito Suzuki មានក្លឹប 2 គឺ Liverpool និង Tottenham Hotspur ដែលកំពុងមានចេតនាច្បាស់លាស់ដើម្បីត្រៀមចរចាផ្ទេរគេនៅរដូវក្ដៅខាងមុខនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como