បាល់ទាត់អន្តរជាតិ
ពីមុន Barcelona ចង់បាន តែពេលនេះ Arsenal ជះលុយ 15 លានអឺរ៉ូ ត្រៀមនាំយក Vermeeren ទៅទឹកដីអង់គ្លេស
ក្លឹបកាំភ្លើងធំ Arsenal កំពុងតែខិតជិតខ្លាំងមែនទែនហើយ ក្នុងការផ្ទេរកីឡាករឆ្នើមមួយរូបដែលមានតម្លៃខ្លួន 15 លានអឺរ៉ូ គឺកីឡាករ Arthur Vermeeren។ យ៉ាងណាមិញ ដំបូងឡើយ Barcelona គឺជាក្លឹបដែលចង់បានកីឡាករវ័យក្មេងរូបនេះមុនគេ ហើយក៏បានរៀបគម្រោងរួចជាស្រេចដើម្បីចរចាជាមួយក្លឹប Royal Antwerp នៅចុងបញ្ចប់នៃរដូវកាលនេះដែរ។
ទោះជាយ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ បានទាក់ទាញ់ចំណាប់អារម្មណ៍ពីក្លឹបផ្សេងៗទៀតជាច្រើននៅ Premier League ដែលរួមមានទាំង Man United, Liverpool និង Arsenal ផងដែរ។ ហើយឥឡូវនេះគេបានដឹងថា ក្លឹបកាំភ្លើងធំ គឺជាក្លឹបដែលត្រៀមនឹងបញ្ចប់កិច្ចព្រមព្រៀងផ្ទេរបានសម្រេចលើ Arthur Vermeeren នៅខែមករាខាងមុខ ខណៈដែល Barcelona នឹងខកខានក្នុងការនាំយកកីឡាកររូបនេះទៅទឹកដីអេស្ប៉ាញ។
សម្រាប់ Arsenal ដែលជាអ្នកឆ្មក់ឱកាសក្នុងការផ្ទេរកីឡាករវ័យ 18 ឆ្នាំរូបនេះ ពួកគេជឿជាក់ថា Vermeeren នឹងក្លាយជាខ្សែបម្រើដែលមានអនាគតវែងឆ្ងាយជាមួយក្លឹប ហើយកីឡាករវ័យ 18 ឆ្នាំរូបនេះ នឹងអាចសម្របខ្លួនទៅនឹងបាល់ទាត់នៅ Premier League បានដោយគ្មានបញ្ហាអ្វីឡើយ។ សម្រាប់តម្លៃផ្ទេរដែលពួកគេនឹងចំណាយនោះគឺប្រហែល 15 លានអឺរ៉ូ រឺលើសពីនេះបន្តិចបន្តួច (បើយោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបានចុះផ្សាយ)។
ប្រភព: Metro UK
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត