បាល់ទាត់អន្តរជាតិ
Man City ត្រៀមផ្ទេរខ្សែប្រយុទ្ធវ័យ 18 ឆ្នាំមួយរូបរបស់ក្លឹប AFC Ajax
ក្លឹបមេឃខៀវ Manchester City កំពុងបន្តការតាមដានពីទម្រង់លេងកីឡាករ Gabriel Misehouy របស់ក្លឹប AFC Ajax ដែលបច្ចុប្បន្នមានវ័យ 18 ឆ្នាំ។ លក្ខណៈពិសេសរបស់កីឡាករដែលកើតក្នុងឆ្នាំ 2005 រូបនេះ គឺលេងជាខ្សែប្រយុទ្ធស្លាបស្ដាំ ប៉ុន្តែគាត់ក៏អាចលេងជាខ្សែបម្រើប្រយុទ្ធ រឺប្រយុទ្ធស្លាបឆ្វេងបានផងដែរ។
សម្រាប់ Gabriel Misehouy បើគិតមកទល់នឹងពេលនេះ គាត់បានចំណាយពេល 11 ឆ្នាំហើយ ក្នុងការរួមរស់ជាមួយក្លឹប Ajax។ គាត់បានចូលរួមជាមួយក្រុមយុវជនរបស់ក្លឹប ជាលើកដំបូងក្នុងឆ្នាំ 2012។ Gabriel Misehouy បានស៊ុតបញ្ចូលទីបាន 6 គ្រាប់ និង Assist 3 ដង ពីការបង្ហាញខ្លួន 15 ប្រកួត នៅឈុតយុវជនអាយុក្រោម 18 ឆ្នាំ។
ថ្មីៗនេះយោងតាមរបាយការណ៍ពី Soccer News បានអះអាងថា ក្លឹបយក្សរបស់អង់គ្លេស Man City បានបង្ហាញចំណាប់អារម្មណ៍ខ្លាំងលើ Misehouy ដែលពួកគេអាចនឹងចាប់ផ្តើមការចរចាផ្ទេរសម្រាប់ខ្សែប្រយុទ្ធរូបនេះ នៅក្នុងខែមករាដើមឆ្នាំក្រោយ ប្រសិនបើគាត់មិនបន្តកុងត្រាថ្មីជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនទេនោះ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como