បាល់ទាត់អន្តរជាតិ
ឃើញ Hojlund មើលទៅមិនសូវសមប្រកប ពេលនេះ Man United ត្រៀមនាំយកខ្សែប្រយុទ្ធកណ្ដាលម្នាក់ទៀតហើយ!!!
ក្លឹបបិសាចក្រហម Manchester United មានបំណងចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ក្នុងខែមករាខាងមុខ ដើម្បីលេងក្នុងតំណែងប្រជែងជាមួយ Rasmus Hojlund។ កីឡាករដែលជាគោលដៅនៃការចង់បានរបស់ពួកគេដំបូងបំផុតនោះគឺខ្សែប្រយុទ្ធ Ivan Toney របស់ក្លឹប Brentford។
កាលពីដើមរដូវកាល Hojlund បានចូលរួមជាមួយ Man United ក្នុងកិច្ចព្រមព្រៀងផ្ទេរប្រហែល 72 លានផោនពី Atalanta។ ទោះបីជាខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាករូបនេះ អាចរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី 3 គ្រាប់ ក្នុងការបង្ហាញខ្លួន 3 ប្រកួតនៅក្របខ័ណ្ឌ UEFA Champions League ក៏ដោយ ទម្រង់លេងរបស់គាត់ហាក់នៅមិនទាន់មានភាពលេចធ្លោរនៅឡើយទេ ហើយក៏មិនទាន់អាចបង្ហាញនូវសមិទ្ធិផលណាមួយក្នុងការប្រកួតលីគដែរ។
ក្នុងនាមជាខ្សែប្រយុទ្ធចំណូលថ្មីនៅ Old Trafford ពិតមែនប៉ុន្តែ Rasmus Hojlund តែងតែត្រូវបានប្ដូរជំនួសដោយ Anthony Martial ដែលជាខ្សែប្រយុទ្ធចាស់វស្សាតែមួយគត់របស់ក្លឹប។ ដោយឡែកនៅពេលនេះ របាយការណ៍ពី The Mail បានឲ្យដឹងថា Man United កំពុងភ័យខ្លាច ដោយមិនអាចទុកចិត្តលើការអភិវឌ្ឍន៍សមត្ថភាពរបស់ Rasmus Hojlund ឡើយ ហើយនៅខែមករាដើមឆ្នាំក្រោយ ពួកគេនឹងព្យាយាមចរចាផ្ទេរខ្សែប្រយុទ្ធកណ្ដាលបន្ថែមម្នាក់ទៀត ដែលជាកីឡាករមានបទពិសោធន៍ច្រើន ហើយម្នាក់នោះគឺ Ivan Toney។
ប្រភព: Metro UK
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមលក់ខ្សែការពារសំខាន់ម្នាក់របស់ខ្លួន
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ចង់បបួលតោខៀវ Chelsea ដោះដូរខ្សែបម្រើម្នាក់ជាមួយ Enzo Fernandez