បាល់ទាត់អន្តរជាតិ
Leicester នឹងប្រជែងជាមួយ Chelsea ក្នុងការនាំយកខ្សែការពារកណ្ដាល Gleison Bremer ដែលមានតម្លៃផ្ទេរថ្លៃគួរសម

របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបធំៗពីរនៅ Premier League ដែលមាន Leicester និងតោខៀវ Chelsea កំពុងចាប់អារម្មណ៍ចង់បានខ្សែការពារកណ្ដាលសញ្ជាតិប្រេស៊ីល Gleison Bremer ដែលមានតម្លៃផ្ទេរប្រហែលជា 40 លានផោន។
Gleison Bremer ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅលីគកំពូលរបស់ប្រទេសអ៊ីតាលី ជាមួយក្លឹប Torino មានទម្រង់លេងលេចធ្លោរខ្លាំង ខណៈដែលក្លឹបតោខៀវ Chelsea ត្រូវការខ្សែការពារកណ្ដាលដ៏រឹងមាំម្នាក់មកជំនួសតំណែងរបស់ Antonio Rudiger។
យ៉ាងណាមិញក្លឹបកញ្ជៀងខៀវ Leicester អាចនឹងព្យាយាមលក់កីឡាករមួយចំនួនរបស់ខ្លួន ដើម្បីប្រមូលថវិកាសម្រាប់ដំណើរការចុះហត្ថលេខាលើ Gleison Bremer។
Gleison Bremer គឺជាខ្សែការពារដែលក្លឹប Torino នាំយកមកពីក្លឹប Atletico-MG ដែលស្ថិតក្នុងប្រទេសប្រេស៊ីល កាលពីឆ្នាំ 2018។ ខ្សែការពាររូបនេះ នៅមានកុងត្រារយៈពេលពីរឆ្នាំទៀតជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនគឺ Torino។
ប្រភព: Thesun
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ23 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ