បាល់ទាត់អន្តរជាតិ
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត
កាលពីរំលងអាធ្រាតយប់មិញនេះក្លឹប Borussia Dortmund បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League បន្ទាប់ពីបានយកឈ្នះក្រុមម្ចាស់ផ្ទះ Paris Saint-Germain ក្នុងលទ្ធផលសរុប (ទាំងពីរជើង) 2-0។ បន្ទាប់ពីឈ្នះក្នុងការប្រកួតជើងទី 1 លើទឹកដីខ្លួនឯងដោយលទ្ធផល 1-0 កាលពីសប្តាហ៍មុន ក្រុមរបស់លោក Edin Terzic បានបង្កើតទម្រង់ការពារដ៏អស្ចារ្យ ដែលមិនត្រឹមតែមិនឲ្យ PSG ស៊ុតបញ្ចូលទីបានទេ តែថែមទាំងបានស៊ុតបន្ថែម 1 គ្រាប់ទៀតផងដែរ។
នៅក្នុងការប្រកួតរវាងក្រុមទាំង 2 យើងមើលឃើញថា PSG បានព្យាយាមសម្រុកជាខ្លាំង ដើម្បីតាមស្មើគ្រាប់បាល់ដែលពួកគេជំពាក់ Borussia Dortmund 1 គ្រាប់កាលពីជើងទីមួយ។ ប៉ុន្តែជាក់ស្ដែងអ្វីៗមិនអាចកើតឡើងឡើយ ហើយមិនតែប៉ុណ្ណោះពួកគេបានភ្លាត់ឲ្យខ្សែការពារ Mats Hummels តែតបញ្ចូលទីបាន 1 គ្រាប់ទៀតនៅនាទីទី 50។
មជ្ឈដ្ឋានបាល់ទាត់កំពុងមើលឃើញថា PSG ប្រហែលជានឹងមិនស្គាល់ពាន UCL ជាច្រើនឆ្នាំបន្តទៀត ព្រោះរដូវកាលនេះអាចចាត់ទុកថា ជារដូវកាលដ៏ឡើងជើងខ្លាំងហើយសម្រាប់ពួកគេ ប៉ុន្តែ PSG បានធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត។ ចាប់ពីឆ្នាំក្រោយទៅ ពួកគេនឹងបាត់បង់កីឡាករឆ្នើមៗមួយចំនួនពិសេស Kylian Mbappe ដែលជាកូនសោរដ៏សំខាន់នៃភាពជោគជ័យរបស់ក្លឹប។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត