Connect with us

បាល់ទាត់អន្តរជាតិ

អតីត​ខ្សែបម្រើ Emmanuel Petit ប្រាប់​ថា Arsenal គួរ​តែ​ចុះ​ហត្ថលេខា​លើ Jeremy Doku

Published

on

អតីត​ខ្សែបម្រើ​មួយ​រូប​របស់​ក្លឹប​កាំភ្លើងធំ Arsenal លោក Emmanuel Petit បាន​លើក​ឡើង​ថា អតីត​ក្លឹប​របស់​គាត់​គួរ​តែ​ចុះ​ហត្ថលេខា​លើ​កីឡាករ​ឆ្នើម Jeremy Doku មុន​ពេល​គេ​ទៅ​ចូលរួម​ជា​មួយ​ក្លឹប Manchester City កាល​ពី​ដើម​រដូវកាល​កន្លង​ទៅ។ Petit បាន​និយាយ​បែប​នេះ​ពេល​លឺ​ដំណឹង​ថា Arsenal ចង់​ចុះ​ហត្ថលេខា​លើ Pedro Neto របស់​ក្លឹប Wolves។

យ៉ាង​ណា​មិញ កីឡាករ​ដែល​កំពុង​ឡើង​ជើង​ខ្លាំង Pedro Neto ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជា​មួយ​នឹង​ការ​ផ្ទេរ​ទៅ Emirates នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ខែ​មករា​ដើម​ឆ្នាំ​ក្រោយ​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អតីត​វីរបុស Emmanuel Petit ជឿជាក់​ថា Pedro Neto ប្រហែល​ជា​មិន​ចង់​មក Arsenal ឡើយ។

Emmanuel Petit បាន​ប្រាប់​ទៅ​កាន់ OLBG ថា៖ “គាត់ ​(Pedro Neto) ជា​កីឡាករ​ល្អ​ម្នាក់​ដែល​កំពុង​លេង​ឲ្យ​ក្រុម ​Wolves ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​ថា គាត់​នឹង​មក​ទេ ប្រសិន​បើ Arsenal ត្រូវ​ការ​​គាត់។ ខ្ញុំ​អន់​ចិត្ត​ពេល Man City ចុះ​កុងត្រា​ជាមួយ Jeremy Doku ព្រោះ​គាត់​ក៏​អាច​លេង​ឲ្យ Arsenal បាន​ដែរ។ ខ្ញុំ​បាន​គិត​ដូចគ្នា​នៅ​ពេល​ដែល Allan Saint-Maximin ចាកចេញ​ពី Newcastle ទៅ​អារ៉ាប់ ព្រោះ​គាត់​ក៏​ល្អ​សម្រាប់ Arsenal ដូចគ្នា”។

ប្រភព: Dailypost NG

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២