Connect with us

បាល់ទាត់អន្តរជាតិ

Barcelona សម្រេច​ចិត្ត​មិន​ផ្ដល់​កុងត្រា​ថ្មី​ដល់ Marcos Alonso និង Sergi Roberto

Published

on

ខ្សែ​ការពារ Marcos Alonso និង Sergi Roberto របស់ Barcelona នឹង​មិន​ត្រូវ​បាន​ក្លឹប​របស់​ខ្លួន​ផ្តល់​ការ​បន្ត​កុងត្រា​ថ្មី​ជូន​នោះ​ទេ ដោយ​ក្លឹប​យក្ស​កាតាឡាន់ សម្រេច​ចិត្ត​ឲ្យ​ពួក​គេ​ចាកចេញ​ពី​ទឹកដី​អេស្ប៉ាញ នៅ​ពេល​កុងត្រា​របស់​ខ្លួន​ផុត​កំណត់​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

នៅ​អាយុ 31 និង 32 ឆ្នាំ Marcos Alonso និង Sergi Roberto គួរ​តែ​បាន​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​ខ្សែ​ការពារ​ដែល​មាន​បទពិសោធន៍​ច្រើន​បំផុត​របស់ Barcelona ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​មាន​អ្វី​ដែល​អាច​ជួយ​ដល់​ក្លឹប​របស់​ខ្លួន​នៅ​ក្នុង​រដូវកាល 2023-2024 នេះ​ឡើយ ខណៈ​ដែល​គ្រូ​បង្វឹក​លោក Xavi Hernandez ចាត់​ទុក​ពួក​គេ​គ្រាន់​តែ​ជា​ជម្រើស​បន្ទាប់​បន្សំ​ប៉ុណ្ណោះ។

យ៉ាង​ណា​មិញ Joao Cancelo និង Alejandro Balde ជា​ខ្សែ​ការពារ​ស្លាប​ដែល​ស្ថិត​ក្នុង​ជម្រើស​ដំបូង​របស់​ក្រុម ខណៈ​ដែល Inigo Martinez, Jules Kounde និង Ronald Araujo ក៏​មាន​សមត្ថភាព​លេង​ជា​ខ្សែ​ការពារ​ស្លាប​ម្ដងម្កាល​ផងដែរ។

បើ​ទោះ​បី​ជា Barcelona អាច​មាន​ជម្រើស​បន្ត​កុងត្រា​រយៈពេល​មួយ​ឆ្នាំ​ទៀត​រហូត​ដល់​ឆ្នាំ 2025 ក៏​ដោយ ពួក​គេ​នឹង​មិន​ធ្វើ​វា​សម្រាប់ Marcos Alonso និង Sergi Roberto ឡើយ។ ដូចគ្នា​នេះ​ដែរ​របាយការណ៍​ពី Sport បាន​អះអាង​ថា ក្លឹប​មិន​មាន​គម្រោង​រក្សាពួក​គេ​នោះ​ទេ តែ Alonso អាច​នៅមាន​ឱកាស ចន្លោះ​ពី​ពេល​នេះ រហូត​ដល់​ចុង​បញ្ចប់​នៃ​រដូវកាល ប្រសិន​បើ​ទម្រង់​លេង​របស់​គាត់​ល្អ​ប្រសើរ​ឡើង​វិញ នោះ Barcelona អាច​នឹង​ធ្វើ​ការ​ពិចារណា​ជា​ថ្មី​ម្ដង​ទៀត។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២