បាល់ទាត់អន្តរជាតិ
Real Madrid ចេញសេចក្ដីថ្លែងការណ៍បដិសេធថា ពួកគេមិនបានចរចាដោយសម្ងាត់ជាមួយ Kylian Mbappe ឡើយ!!!
ក្លឹបអធិរាជស Real Madrid បានចេញសេចក្តីថ្លែងការណ៍មួយ ដែលជាការឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមមួយដែលថា ពួកគេបានលួចទាក់ទងចរចាផ្ទាល់ដោយសម្ងាត់ទៅកាន់ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លឹប Paris-Saint Germain។ យ៉ាងណាមិញ ទោះបីជាខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះកន្លងមកត្រូវបានគេដឹងថា ចង់ចូលរួមជាមួយ Real Madrid ដោយបើកចំហរក៏ដោយ ប៉ុន្តែគាត់នៅតែជាកម្មសិទ្ធិរបស់ PSG។
Kylian Mbappe បច្ចុប្បន្នត្រូវបានគេចាត់ទុកជាខ្សែប្រយុទ្ធល្អបំផុតម្នាក់ ក្នុងពិភពបាល់ទាត់។ កីឡាករសញ្ជាតិបារាំងរូបនេះ ក៏ជាកីឡាករដ៏សំខាន់ម្នាក់របស់ក្លឹបយក្សបារាំង PSG ផងដែរ ដោយគិតមកទល់នឹងពេលនេះគាត់បានស៊ុតបញ្ចូលទី 225 គ្រាប់ និង 99 Assists ហើយ ក្នុងការបង្ហាញខ្លួន 273 ប្រកួត។
កុងត្រារបស់ Kylian Mbappe នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ស្របពេលដែលក្លឹបធំៗជាច្រើនចង់បានគាត់ដែលមិនត្រឹមតែ Real Madrid ប៉ុណ្ណោះទេ គឺ Chelsea, Liverpool និង Manchester United ផងដែរ។ ប៉ុន្តែទោះបីជាបែបនេះក៏ដោយ Mbappe ហាក់បានទាក់ទងត្រូវរូវគ្នារួចទៅហើយជាមួយ Real Madrid។
ផ្ទុយមកវិញ ក្លឹបយក្សអេស្ប៉ាញមួយនេះបានបដិសេធថា ពួកគេមិនបានទាក់ទងជាលក្ខណៈបុគ្គលជាមួយ Kylian Mbappe ឡើយ។ យោងតាមសេចក្ដីថ្លែងការណ៍របស់ Real Madrid បានឲ្យដឹងថា៖ “នៅក្នុងទិដ្ឋភាពនៃព័ត៌មានដែលបានចេញផ្សាយនាពេលថ្មីៗនេះ ទាក់ទងនឹងការចរចាររវាងកីឡាករ Kylian Mbappe និងក្លឹបរបស់យើង Real Madrid C.F. ក្លឹបសូមបញ្ជាក់ថា ព័ត៌មាននេះជាព័ត៌មានមិនពិត ហើយគ្មានការចរចាបែបនេះបានកើតឡើងជាមួយនឹងកីឡាករណាម្នាក់ដែលជាកម្មសិទ្ធិរបស់ PSG នោះទេ”។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar