បាល់ទាត់អន្តរជាតិ
Man City ត្រៀមដណ្ដើមយក Nico Williams ដែលចង់ចូលរួមជាមួយ Barcelona
ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានចូលរួមក្នុងការប្រជែងយកខ្សែប្រយុទ្ធ Nico Williams របស់ក្លឹប Athletic Bilbao នៅចុងបញ្ចប់រដូវកាលនេះ។ យ៉ាងណាមិញ Nico Williams នឹងផុតកុងត្រានៅរដូវក្ដៅឆ្នាំក្រោយនេះហើយ ហើយទំនងជានឹងចាកចេញពីក្លឹបដែលខ្លួនធ្លាប់លេងតាំងពីនៅឈុតយុវជន ដើម្បីស្វែងរកទ្រនំថ្មីផងដែរ។
បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូង ក្នុងក្រុមឈុតធំរបស់គាត់ នារដូវកាលឆ្នាំ 2020-2021 មក Nico Williams បានចាប់ផ្ដើមក្លាយជាកីឡាករដ៏សំខាន់របស់ Athletic Bilbao និងលេងបានយ៉ាងល្អជាមួយបងប្រុសបង្កើតរបស់ខ្លួននៅតំបន់ប្រយុទ្ធគឺកីឡាករ Iñaki Williams។
កីឡាករវ័យ 21 ឆ្នាំរូបនេះក៏ជាកីឡាករសញ្ជាតិអេស្ប៉ាញដែលពោរពេញដោយសមត្ថភាព បង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិផងដែរ ដោយគាត់ស៊ុតបញ្ចូលទីបាន 1 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 3 ដង ក្នុងការបង្ហាញខ្លួន 3 ប្រកួតក្នុងវគ្គជម្រុះ Euro 2024។
សារព័ត៌មានអេស្ប៉ាញ AS បានអះអាងថា Man City ឥឡូវនេះកំពុងសម្លឹងមើលឱកាសក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបរូបនេះ បើទោះបីជាពួកគេដឹងថា Nico Williams កំពុងពេញចិត្តក្នុងការចូលរួមជាមួយ Barcelona ក៏ដោយ។ ដោយឡែកគេបានដឹងថា ក្លឹបផ្សេងៗទៀតដូចជា Real Madrid, Liverpool និង Aston Villa សុទ្ធតែចាប់អារម្មណ៍លើ Nico Williams ដូចគ្នាដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត