បាល់ទាត់អន្តរជាតិ
បិសាចក្រហមចាប់អារម្មណ៍លើខ្សែប្រយុទ្ធមិនសូវល្បីឈ្មោះមួយរូបរបស់ក្លឹប Lecce
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានដាក់គោលដៅផ្ទេររបស់ខ្លួននៅខែមករាខាងមុខនេះ ទៅលើខ្សែប្រយុទ្ធ Nikola Krstovic របស់ក្លឹប Lecce ដោយក្លឹបយក្សរបស់អង់គ្លេសមួយនេះ កំពុងសម្លឹងមើលការបង្កើនជម្រើសបន្ថែមនៅតំបន់ប្រយុទ្ធរបស់ពួកគេដើមឆ្នាំ 2024 ខាងមុខ។
លោក Jim Ratcliffe ដែលជាម្ចាស់ភាគហ៊ុនរបស់ក្លឹបបិសាចក្រហម កំពុងត្រូវបានគេអះអាងថា បានផ្ដល់សិទ្ធិទៅឲ្យគ្រូបង្វឹកលោក Erik ten Hag ចំណាយប្រាក់មួយចំនួនធំនៅក្នុងទីផ្សារដោះដូរកីឡាករនារដូវរងារនេះ ដើម្បីកែលម្អក្រុមឲ្យប្រសើរឡើងវិញ។ យ៉ាងណាមិញ ខ្សែប្រយុទ្ធសំខាន់របស់ក្លឹប Rasmus Hojlund គឺជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងក្រុមនៅរដូវកាលនេះ ដោយរកបាន 5 គ្រាប់ គិតចាប់តាំងពីការមកដល់របស់គាត់ដោយផ្ទេរពី Atalanta BC កាលពីដើមរដូវកាលនេះ ប៉ុន្តែគ្រាប់បាល់ទាំងអស់នោះជាគ្រាប់ស្ថិតនៅក្នុងក្របខ័ណ្ឌ UEFA Champions League ប៉ុណ្ណោះ។
ខ្សែបម្រើ Casemiro និង Bruno Fernandes គឺជាអ្នករកបានគ្រាប់បាល់ 4 គ្រាប់ដូចគ្នា ខណៈដែល Scott McTominay មាន 3 គ្រាប់ ប៉ុន្តែ Anthony Martial និង Marcus Rashford រកបានតែ 1 គ្រាប់ប៉ុណ្ណោះ។ ដោយឡែកសម្រាប់ Jadon Sancho កំពុងរៀបចំចាកចេញពី Old Trafford ក្នុងខែមករាដើមឆ្នាំក្រោយ ដោយសារមានរឿងរ៉ាវរកាំរកូសជាមួយលោក Erik ten Hag។
ថ្មីៗនេះ Mehdi Taremi របស់ក្លឹប Porto ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ Manchester United ផងដែរ ខណៈដែល Federico Chiesa ក៏ត្រូវបានគេគិតថា ជាគោលដៅរបស់ក្លឹបបិសាចក្រហមដូចគ្នា។ យ៉ាងណាក្ដី យោងទៅតាមរបាយការណ៍ពី Calciomercato បានលើកឡើងថា Krstovic ក៏ស្ថិតនៅលើរ៉ាដារបស់ក្លឹបដែរ ស្របពេលដែល Inter Milan ក៏ពេញចិត្តនឹងកីឡាករសញ្ជាតិម៉ុងតេណេហ្គ្រោរូបនេះផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como