Connect with us

បាល់ទាត់អន្តរជាតិ

Barcelona កំពុង​ពិចារណា​ចង់​នាំ​យក Pablo Torre មក​វិញ ស្រប​ពេល​ដែល Gavi មាន​របួស​រយៈពេល​យូរ

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​កាត់​បន្ថយ​លក្ខខណ្ឌ​ខ្ចី​ជើង​របស់ Pablo Torre ជា​មួយ Girona ឲ្យ​ខ្លី​ជាង​មុន ស្រប​ពេល​ដែល​ខ្សែបម្រើ​វ័យ 20 ឆ្នាំ​រូប​នេះ ក៏​មិន​សូវ​មាន​ឱកាស​ចូល​លេង​ផង​ដែរ។ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ ទើប​តែ​បាន​ចូល​លេង 5 ប្រកួត​ប៉ុណ្ណោះ គិត​ចាប់​តាំង​ពី​បានចាកចេញ​ពី​ក្លឹប Barcelona ទៅ​ចូលរួម​ជាមួយ​ក្រុម​របស់​លោក Michel។

យ៉ាង​ណា​មិញ សម្រាប់ Barcelona ពួក​គេ​នៅ​តែ​ចាត់​ទុក Pablo Torre ជា​កីឡាករ​នៃ​អនាគត​របស់​ក្លឹប បើ​ទោះ​បី​ជា​ពួក​គេ​ដាក់​គាត់​ឲ្យ​ខ្ចី​ជើង​ទៅ​ក្លឹប​ផ្សេង​ក៏​ដោយ។ ហេតុផល​របស់ Barcelona ក្នុង​ការ​បញ្ជូន​កីឡាករ​រូប​នេះ​ឲ្យ​ទៅ Girona ក្នុង​លក្ខខ័ណ្ឌខ្ចីជើង​គឺ​ដើម្បី​ឲ្យ​គេ​មាន​បទ​ពិសោធន៍​លេង និង​ទទួល​បាន​ឱកាស​បង្ហាញ​សមត្ថភាព​ច្រើន​ជាង​មុន។

ដោយ​ឡែក អ្វីៗ​មិន​ដូច​ជា​ការ​រំពឹង​ទុក​ឡើយ​ដោយ Pablo Torre មិន​ទទួល​បាន​ឱកាស​ចូល​លេង​ច្រើន​នោះ​ទេ ហើយ​ប្រសិន​បើ​ស្ថានភាព​នេះ​នៅ​តែ​បន្ត ដល់​ខែ​មករា​ដើម​ឆ្នាំ​ក្រោយ នោះ Barcelona នឹង​បញ្ជូន​គាត់​ទៅ​ក្លឹប​ផ្សេង​ទៀត។ ផ្ទុយ​មក​វិញ ពេល​នេះ Gavi បាន​រងរបួស​រយៈ​ពេល​វែង​ចន្លោះ​ពី 6 ទៅ 8 ខែ ហើយ Barcelona កំពុង​ពិចារណា​ចង់​នាំ​យក Pablo Torre មក​ជំនួស​កន្លែង​របស់ Gavi ដែល​ត្រូវ​គេ​មើល​ឃើញ​ថា ជា​ជម្រើស​មួយ​ដ៏​ល្អ​ប្រសើរ​ផង​ដែរ។

ប្រភព: Barcablaugranes

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២