Connect with us

បាល់ទាត់អន្តរជាតិ

Newcastle United ចាប់​អារម្មណ៍​លើ​ខ្សែប្រយុទ្ធ Hugo Ekitike របស់​ក្លឹប PSG

Published

on

ក្លឹប Newcastle United អាច​នឹង​សម្លឹង​មើល​ឱកាស​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​របស់​ក្លឹប​យក្ស​បារាំង Paris Saint-Germain គឺ​កីឡាករ Hugo Ekitike ក្នុង​អំឡុង​ពេល​ទីផ្សារដោះដូរ​កីឡាករ​បើក​ឡើង​វិញ​នា​ខែ​មករា​ខាង​មុខ។ យ៉ាង​ណា​មិញ បច្ចុប្បន្ន Newcastle United កំពុង​រីករាយ​ជាមួយ​នឹង​រដូវកាល​ដ៏​ល្អ​របស់​ខ្លួន​ជា​មួយ​នឹង​ក្រុម​ដែល​មាន​ទម្រង់​លេង​ល្អ និង​ការ​ប្រកួត​ប្រជែង​ពាន​ធំៗ​ជា​ច្រើន​រួម​ទាំង UEFA Champions League ផង​ដែរ។

ស្រប​ពេល​ជា​មួយ​គ្នា​នោះ Newcastle ក៏​ជួប​ប្រទះ​នឹង​ការ​លំបាក​ផង​ដែរ ដោយ​កីឡាករ​ជា​ច្រើន​របស់​ពួក​គេ ត្រូវ​បាន​ញាំញី​ដោយ​បញ្ហា​របួស។ ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​លោក Eddie Howe បាន​ចាញ់​ការ​ប្រកួត 2 លើក​ចុង​ក្រោយ​ទល់​នឹង Borussia Dortmund និង Bournemouth កាល​ពី​ដើម​ខែ​វិច្ឆិកា​កន្លង​ទៅ ហើយ​ការ​បរាជ័យ​នេះ ពាក់ព័ន្ធ​នឹង​កង្វះខាត​កីឡាករ​ដែល​កំពុង​សម្រាក​ព្យាបាល​របួស។

យោងតាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ដោយ Football Insider បាន​អះអាង​ថា Newcastle កំពុង​ចាប់​អារម្មណ៍ និង​ពិចារណា​លើ​ការ​ចុះ​ហត្ថលេខា​ផ្ទេរ Ekitike ខណៈ​ដែល Alexander Isak កំពុង​មាន​បញ្ហា​សុខភាព ហើយ Callum Wilson ក៏​មាន​របួស​ដែល​ត្រូវ​សម្រាក​ពី​លើ​ទីលាន​រហូត​ដល់​ដើម​ឆ្នាំ​ក្រោយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២