បាល់ទាត់អន្តរជាតិ
ក្លឹប Inter Miami ចង់ប្រកួតមិត្តភាពមុនបើករដូវកាលទល់នឹងអតីតក្លឹបកុមារភាពរបស់ Messi
ក្លឹប Inter Miami ត្រូវបានគេរាយការណ៍ថា កំពុងរៀបគម្រោងនៃការប្រកួតមិត្តភាពមុនបើករដូវកាលរបស់ពួកគេ ដោយការប្រកួតមួយក្នុងចំណោមនេះ គឺលេងទល់នឹងអតីតក្លឹបកាលពីកុមារភាពរបស់តារាឆ្នើម Lionel Messi។ ពួកគេគ្រោងនឹងប្រកួតមិត្តភាពដ៏ពិសេសមួយទល់នឹងក្លឹប Newell’s Old Boys ដែលជាក្លឹបស្ថិតនៅក្នុងប្រទេសអាហ្សង់ទីន។
ការប្រកួតរបស់ Inter Miami ទល់នឹង Newell’s Old Boys ត្រូវបានគេរំពឹងថា អាចនឹងប្រព្រឹត្តិទៅនៅក្នុងខែកុម្ភៈ ដើមឆ្នាំក្រោយ។ ប្រសិនបើការប្រកួតមិត្តភាពនោះកើតឡើងដូចការរំពឹងទុកមែន Lionel Messi នឹងបានជួបជាមួយអតីតក្លឹបដែលគាត់ធ្លាប់លេងតាំងពីនៅជាកុមារភាពមក។
គួរដឹងផងដែរថា តារាឆ្នើម Lionel Messi បានចាប់ផ្តើមអាជីពបាល់ទាត់ដ៏អស្ចារ្យរបស់គាត់ជាមួយក្លឹបនៅស្រុកកំណើតរបស់ខ្លួន Newell’s Old Boys ក្នុងទីក្រុង Rosario ដោយពេលនោះគាត់មានអាយុត្រឹមតែ 6 ឆ្នាំប៉ុណ្ណោះ។ Messi បានលេងឲ្យ Newell’s Old Boys រយៈពេល 5 ឆ្នាំ ពីឆ្នាំ 1995 ដល់ 2000 មុនពេលផ្ទេរទៅចូលរួមជាមួយសាលាថ្នាល La Masia របស់ Barcelona។
ប្រភព: GOAL
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត