Connect with us

បាល់ទាត់អន្តរជាតិ

ខ្លះៗ​អំពី​ការ​ប្រកួត​ដ៏​កក្រើក​នៅ​រំលង​អាធ្រាត​នេះ​រវាង Barcelona និង Atletico Madrid

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ទើប​នឹង​បាន​រីករាយ​ជាមួយ​ជ័យជម្នះ​ដ៏​ល្អ​របស់​ពួក​គេ​ទៅ​លើ​ក្លឹប FC Porto កាល​ពី​ពាក់​កណ្តាល​សប្តាហ៍​នេះ ជា​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ UEFA Champions League ប៉ុន្តែ​នៅ​រំលង​អាធ្រាត​នេះ (ម៉ោង 3) ពួក​គេ​នឹង​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Atletico Madrid ដែល​ជា​ក្លឹប​បងធំ​ទី 3 ក្នុង​លីគ​អេស្ប៉ាញ។

យ៉ាង​ណា​មិញ បច្ចុប្បន្ន​រវាង Barcelona និង Atletico Madrid ពួក​គេ​មាន 31 ពិន្ទុ​ស្មើគ្នា​នៅ​ក្នុង​តារាង La Liga ប៉ុន្តែ Atletico Madrid នៅ​សល់​ប្រកួត​ចំណេញ​មួយ​នៅ​ក្នុង​ដៃ។ ការ​ប្រកួត​រវាង​ក្រុម​ទាំង 2 មាន​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន ជា​ពិសេស​គឺ​ខ្សែប្រយុទ្ធ​ស្លាប Joao Felix ដោយ​គាត់​នឹង​ត្រូវ​ប្រឈម​មុខ​ជា​មួយ​ក្លឹប​ចាស់​របស់​ខ្លួន​ជា​លើក​ដំបូង គិត​ចាប់​តាំង​ពី​បាន​ខ្ចី​ជើង​កាល​ពី​ដើម​រដូវកាល​នេះ។

Barcelona បាន​ឈ្នះ​ការ​ប្រកួត​បី​លើក​ចុងក្រោយ​របស់​ពួកគេ ពេល​លេង​តទល់​ជាមួយ​នឹង Atletico Madrid ចាប់​តាំងពី Xavi មក​ដឹកនាំ​ក្លឹប។ ដោយ​ឡែក​បើ​ក្រឡេក​មើល​ប្រវត្តិសាស្ត្រ​ទាំង​មូល​នៃ​ការ​ប្រកួត Barcelona មាន​ស្ថិតិ​ល្អ​ជាង ពួក​គេ​បាន​យក​ឈ្នះ Atletico Madrid ចំនួន 108 ប្រកួត ក្នុង​ចំណោម 240 ប្រកួត ខណៈ​ដែល Atletico Madrid បាន​ទទួល​ជ័យជម្នះ​លើ Barcelona ត្រឹមតែ 76 ដង​ប៉ុណ្ណោះ។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២