បាល់ទាត់អន្តរជាតិ
Xavi បង្ហើបថា ខ្លួនចង់ចុះហត្ថលេខានាំយក Alvaro Morata មក Camp Nou
គ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Xavi Hernandez បានបង្ហើបថា លោកចង់នាំយកខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid គឺកីឡាករ Alvaro Morata មកកាន់ទឹកដី Camp Nou។ សម្រាប់រយៈពេលមួយរដូវកាលកន្លះកន្លងមក ខ្សែប្រយុទ្ធកណ្ដាលរបស់ Barcelona ត្រូវបានកាន់កាប់ដោយ Robert Lewandowski ហើយកីឡាករឆ្នើមរូបនេះ ក៏បានក្លាយម្ចាស់គ្រាប់បាល់ច្រើនជាងគេប្រចាំលីគកំពូលរបស់អេស្ប៉ាញផងដែរកាលពីរដូវកាលមុន។
ទោះជាយ៉ាងណាក៏ដោយ អតីតកីឡាកររបស់ក្លឹប Bayern Munich រូបនេះ ហាក់ដូចជាពិបាករកគ្រាប់បាល់ជាងរដូវកាលមុន ដោយឆ្លងកាត់ 12 ប្រកួតកន្លងមក គាត់រកបានគ្រាប់បាល់ត្រឹមតែ 7 គ្រាប់ប៉ុណ្ណោះ។ ស្របពេលជាមួយគ្នានេះដែរ Barcelona ក៏មានគ្រាប់បាល់សរុបត្រឹមតែ 27 គ្រាប់ប៉ុណ្ណោះ ពីការប្រកួតទាំង 14 លើករបស់ពួកគេ ដែលនេះជាស្ថិតិគ្រាប់បាល់ទាបបំផុតក្នុងចំណោមក្រុមកំពូលទាំង 5 នៃតារាង La Liga។
ក្រុមរបស់លោក Xavi Hernandez បានពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ កាលពីនៅរដូវក្តៅកន្លងទៅ ជាមួយនឹងការខ្ចីជើង Joao Felix ពី Atletico Madrid ខណៈដែល Raphinha, Ferran Torres និង Lamine Yamal គឺជាជម្រើសផ្សេងទៀតនៅតំបន់ខាងលើដូចគ្នា។
យ៉ាងណាក៏ដោយ Lewandowski គឺជាខ្សែប្រយុទ្ធកណ្តាលតែម្នាក់គត់ ហើយកាលពីម្សិលមិញនេះលោក Xavi Hernandez បាននិយាយទៅកាន់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតមួយថា គាត់ធ្លាប់បានទាក់ទងនិយាយជាមួយ Morata អំពីការទិញយកកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះទៅ Barcelona។
Xavi Hernandez បាននិយាយដោយសារភាពថា៖ “វាជាការពិតដែលខ្ញុំចង់ចុះហត្ថលេខាលើគាត់ (Morata)។ វាអាចទៅរួច។ ខ្ញុំបាននិយាយជាមួយគាត់ ហើយខ្ញុំចង់បានគាត់នៅក្នុងក្រុមរបស់ខ្ញុំ ប៉ុន្តែវាមិនអាចកើតឡើងនោះទេ។ គាត់ជាខ្សែប្រយុទ្ធដែលខ្ញុំពិតជាចូលចិត្ត។ Morata គឺជាខ្សែប្រយុទ្ធដ៏អស្ចារ្យម្នាក់”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត