បាល់ទាត់អន្តរជាតិ
Arsenal ហក់ទៅឈរនៅកំពូលតារាង ក្រោយលុត Wolverhampton 2-1
ក្លឹបកាំភ្លើងធំ Arsenal បានហក់ទៅឈរនៅកំពូលតារាង Premier League ជាថ្មីម្ដងទៀតបន្ទាប់ពីឈ្នះ Wolverhampton។ ពួកគេមាន 4 ពិន្ទុ ដាច់ពីក្រុមលេខពីរ Man City ហើយថ្វីត្បិតតែក្លឹបការពារតំណែងជើងឯក Manchester City នៅសល់មួយប្រកួតចំណេញនៅក្នុងដៃក៏ដោយ ក៏ពួកគេមិនអាចឆក់តំណែងកំពូលតារាងបានដែរ។
គ្រាប់បាល់ 2 គ្រាប់ដ៏សំខាន់ដែលធ្វើឲ្យក្រុមរបស់លោក Mikel Arteta ទទួលបាន 3 ពិន្ទុពីលើក្រុមភ្ញៀវនោះគឺជាការស៊ុតបញ្ចូលទីពី Bukayo Saka និង Martin Odegaard។ សម្រាប់គ្រាប់បាល់វាយបកបានមួយគ្រាប់របស់ Wolverhampton Wanderers គឺជាការស៊ុតបញ្ចូលទីពីសំណាក់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Matheus Cunha នៅនាទីទី 89។
ក្រៅពីការឈរក្នុងតំណែងជាក្រុមកំពូលតារាងដែលមាន 33 ពិន្ទុនោះ Arsenal ត្រូវបានគេមើលឃើញថា កំពុងក្លាយជាបេក្ខភាពក្លឹបដែលអាចប្រជែងយកពាន Premier League នៅរដូវកាលនេះបានផងដែរ។ ដោយឡែកងាកមកមើលការប្រកួតប្រជែងក្នុងក្របខណ្ឌ UEFA Champions League វិញ ពួកគេក៏ធ្វើបានល្អដូចគ្នា ដោយក្លាយជាក្រុមមានពិន្ទុច្រើនជាងគេក្នុងពូល និងបានឡើងទៅកាន់វគ្គ 16 ចុងក្រោយទៀតផង។
ប្រភព: Thehindu