បាល់ទាត់អន្តរជាតិ
Manchester United និងក្លឹបធំៗពីរផ្សេងទៀតកំពុងចាប់អារម្មណ៍លើ Mike Maignan
អ្នកចាំទី Mike Maignan របស់ក្លឹប AC Milan ត្រូវបានគេរាយការណ៍ថា កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបបិសាចក្រហម Manchester United, តោខៀវ Chelsea និង Paris Saint-Germain ដែលក្លឹបធំៗទាំង 3 នេះមានគម្រោង ចង់ចុះហត្ថលេខាលើកីឡាករឆ្នើមរូបនេះនៅខែមករាខាងមុខ។
អ្នកចាំទីវ័យ 28 ឆ្នាំរូបនេះបានដើរតួយ៉ាងសំខាន់ និងជាកីឡាករជម្រើសដំបូង សម្រាប់ក្លឹបយក្សអ៊ីតាលី គិតចាប់តាំងពីគាត់បានផ្ទេរពី Lille នៅរដូវក្តៅឆ្នាំ 2021 ហើយគិតមកទល់នឹងពេលនេះ គាត់បានបង្ហាញខ្លួនសរុប 85 ប្រកួតហើយ សម្រាប់ AC Milan ខណៈដែលបច្ចុប្បន្នក្រុមរបស់លោក Stefano Pioli កំពុងឈរនៅលេខរៀងទី 3 ដោយចាញ់ 6 ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Inter Milan។
យោងតាមសារព័ត៌មានអ៊ីតាលី Foot Mercato បានឲ្យដឹងថា មានក្លឹបធំៗជាច្រើននៅតំបន់អឺរ៉ុប កំពុងចាប់អារម្មណ៍លើអ្នកចាំទីដែលកំពុងឡើងទឹកដៃ Mike Maignan។ គេបានអះអាងថា កីឡាករសញ្ជាតិបារាំងរូបនេះ ជារ៉ាដារបស់ក្លឹបយក្សបារាំង PSG, Man United, Chelsea និងក្លឹបម្ចាស់ជើងឯក UCL 14 សម័យកាល Real Madrid។ កុងត្រារបស់ Maignan នៅ AC Milan មានសុពលភាពដល់រដូវក្តៅឆ្នាំ 2026 ប៉ុន្តែ AC Milan និងអ្នកចាំទីរូបនេះ បច្ចុប្បន្នកំពុងស្ថិតក្នុងការចរចាបន្តកុងត្រាថ្មី។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como