បាល់ទាត់អន្តរជាតិ
ឥណ្ឌូណេស៊ី ត្រៀមចាប់ដៃគ្នាជាមួយសិង្ហបុរី ដើម្បីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ World Cup U-20 ឆ្នាំ 2025
លោកប្រធានាធិបតី Joko Widodo បាននិយាយកាលពីថ្ងៃចន្ទនេះថា ប្រទេសឥណ្ឌូណេស៊ីរបស់លោក នឹងផ្ញើសេចក្តីប្រកាសពីការចាប់អារម្មណ៍ទៅកាន់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA ខណៈដែលសិង្ហបុរីកំពុងស្វែងរកប្រទេសជាដៃគូរបស់ខ្លួន ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម 20 ឆ្នាំ 2025។ យ៉ាងណាមិញ លោកប្រធានាធិបតី Joko Widodo បាននិយាយដោយឈរក្នុងគោលជំហរច្បាស់លាស់ថា “ខ្ញុំជឿថាសិង្ហបុរី និងឥណ្ឌូនេស៊ីអាចជាម្ចាស់ផ្ទះដ៏ល្អបាន”។
ដោយឡែកប្រទេសជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ នឹងមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការចូលរួមប្រកួតដោយស្វ័យប្រវត្តិនៅវគ្គជម្រុះតាមពូល ដែលមានន័យថា ប្រសិនបើការដេញថ្លៃរបស់សិង្ហបុរី និងឥណ្ឌូណេស៊ី ត្រូវបានទទួលយកដោយស្ថាប័នបាល់ទាត់ពិភពលោក នោះសិង្ហបុរីនឹងមានឈុតយុវជនរបស់ខ្លួន លេងពាន World Cup U-20 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ពួកគេ។
សម្រាប់ព្រឹត្តិការណ៍នៃការប្រកួត FIFA World Cup U-20 និង FIFA World Cup U-17 គឺជាការប្រកួតរៀងរាល់ 2 ឆ្នាំម្ដង ហើយនៅឆ្នាំ 2025 ជាឆ្នាំដែលត្រូវលេងម្ដងទៀត។ ការរៀបចំប្រកួតនេះ មានគោលបំណងផ្តល់ឱកាសដល់កីឡាករយុវជន ក្នុងការប្រកួតកម្រិតអន្តរជាតិ ជាពិសេសគេមិនអាចរៀបចំ 4 ឆ្នាំម្ដងដូចក្រុមឈុតធំឡើយ ព្រោះកីឡាករអាចនឹងលើសអាយុ ហើយអស់ឱកាស។
ប្រភព: Thehindu
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como