Connect with us

បាល់ទាត់អន្តរជាតិ

Barcelona កំពុង​ពិចារណា​ផ្ទេរ​ខ្សែប្រយុទ្ធ​ស្លាប Mason Greenwood

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​​ក្នុង​ការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ Mason Greenwood របស់​ក្លឹប​បិសាចក្រហម Manchester United នៅ​​ឆ្នាំ 2024 ខាង​មុខ។ កីឡាករ​វ័យ 22 ឆ្នាំ​រូប​នេះ កំពុង​ត្រូវ​បាន​ក្លឹប​ម្ចាស់​ជើង​ឯក​របស់​អង់គ្លេស 20 សម័យ​កាល​ដាក់​ឲ្យ​ខ្ចី​ជើង​នៅ Getafe។

ខណៈ​ដែល​ស្ថានភាព​នៅ Old Trafford ស្ថិត​ភាព​មិន​ល្អ​ប្រសើរ​នោះ Mason Greenwood កំពុង​រះចែងចាំង​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​អាជី​ព​បាល់ទាត់​របស់​គាត់​ក្នុង​ទឹកដី​នៃ​ប្រទេស​អេស្ប៉ាញ។ គិត​ចាប់​តាំង​ពី​បាន​ចូលរួម​ជាមួយ Getafe កាល​ពី​ដើម​រដូវកាល​នេះ គាត់​ស៊ុត​បញ្ចូលទី​បាន 4 គ្រាប់​ហើយ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​រហូត​ដល់ 3 ដង ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 13 ប្រកួត។

ស្រប​ពេល​ជា​មួយ​គ្នា​នោះ ប្រធាន​ក្លឹប Getafe បាន​បង្ហាញ​ពី​បំណង​ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​រូប​នេះ ជា​កីឡាករ​ពេញ​សិទ្ធិ​របស់​ពួក​គេ​នៅ​ឆ្នាំ​ក្រោយ ខណៈ​ដែល​ក្លឹប​ពីរ​ផ្សេង​ទៀត​ដែល​មាន Real Sociedad និង Valencia ក៏​ចង់​បាន​គេ​ផងដែរ។

ដោយ​ឡែក​ថ្មីៗ​នេះ យោង​តាម​របាយការណ៍​ពី talkSPORT បាន​ឲ្យ​ដឹង​ថា ក្លឹប​អ្នក​មាន​បុណ្យ Barcelona កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវ​ស្ថានភាព​របស់ Mason Greenwood ហើយ​ក្លឹប​កាតាឡាន់​ក៏​បានបញ្ជូន​អ្នក​សង្កេតការណ៍​របស់​ពួក​គេ ឲ្យ​ទៅ​មើល​ពី​ការ​បង្ហាញ​សមត្ថភាព​នៅ​ក្នុង​ការ​ប្រកួត​របស់​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​​ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២