Connect with us

បាល់ទាត់អន្តរជាតិ

PSG កំពុង​មាន​ទទួល​បាន​ឱកាស​ក្នុង​ការ​ផ្ទេរ Casemiro

Published

on

ក្លឹប​យក្ស​បារាំង Paris Saint-Germain ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ទទួល​បាន​ឱកាស​​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​បម្រើ Casemiro របស់​ក្លឹប​បិសាចក្រហម Manchester United នៅ​ក្នុង​អំឡុង​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​នា​​ខែ​មករា​ខាង​មុខ។

កាល​ពី​រដូវក្តៅ​ឆ្នាំ 2022 បិសាចក្រហម​បាន​ចំណាយ​ប្រាក់​រហូត​ដល់ 70 លានផោន ដើម្បី​ចុះ​ហត្ថលេខា​លើ Casemiro ពី​ក្លឹប Real Madrid។ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ បាន​បាន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​យ៉ាង​ឆាប់​រហ័ស​នៅ Old Trafford ដោយ​សារ​តែ​ទម្រង់​លេង និង​សមត្ថភាព​ដ៏​ល្អ​របស់​គាត់។

Casemiro បាន​រួម​ចំណែក​ស៊ុត​បញ្ចូលទី​បាន 7 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 51 ប្រកួត និង​ជួយ Man United ឲ្យ​ឈ្នះពាន​រង្វាន់ EFL Cup កាល​ពី​ឆ្នាំ​មុន។ ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ កីឡាករ​វ័យ 31 ឆ្នាំ​រូបនេះ​បាន​ធ្លាក់​ចុះ​នូវ​ទម្រង់​លេង​របស់​ខ្លួន​នា​រដូវកាល​នេះ ខណៈ​ដែល​របួស​បាន​តាម​រំខាន​គាត់​ផង​ដែរ។

មជ្ឈដ្ឋាន​បាល់ទាត់​កំពុង​មើល​ឃើញ​ថា Casemiro ទំនង​ជា​អាច​នឹង​ចាកចេញ​ពី​ក្រុម​របស់​លោក Erik ten Hag នៅ​ខែ​មករា​ខាង​មុខ រឺ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ បើ​ទោះ​បី​ជា​កុងត្រា​របស់​គាត់​ជាមួយ​ក្លឹប​បច្ចុប្បន្ន​នៅ​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ 2026 ក៏​ដោយ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ យោងតាម​របាយការណ៍​ពី Le10Sport បាន​ឲ្យ​ដឹង​ថា អ្នក​តំណាង​របស់ Casemiro បាន​ធ្វើការ​សម្រេច​ចិត្ត​រួច​ហើយ ដោយ​ត្រៀម​នឹង​សាកសួរ PSG ថា តើ​គេ​ចង់​បាន​ខ្សែបម្រើ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ រឺ​អត់? ប្រសិន​បើ PSG ចង់​បាន Casemiro ដែរ​នោះ ពួក​គេ​នឹង​ចរចា​ដើម្បី​ស្វែងរក​ឱកាស​ធ្វើឲ្យ​គាត់​អាច​​ចាកចេញ​ទៅ​ទឹកដី​បារាំង​បាន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២