បាល់ទាត់អន្តរជាតិ
Man United កំពុងពិចារណាផ្ទេរអតីតខ្សែការពារមួយរូបរបស់ក្លឹបតោខៀវ Chelsea
ក្លឹបបិសាចក្រហម Manchester United បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្កើនល្បឿននៃការចុះហត្ថលេខាលើអតីតខ្សែការពារ Fikayo Tomori របស់ក្លឹបតោខៀវ Chelsea។ យ៉ាងណាមិញកីឡាករសញ្ជាតិអង់គ្លេសរូបនេះ មានតម្លៃខ្លួនប្រហែល 40 លានអឺរ៉ូ (34 លានផោន)។
ដោយឡែកសម្រាប់ជម្រើសនៃតំបន់ការពារក្រោមរបស់បិសាចក្រហម កំពុងជួបវិបត្តិខណៈដែល Harry Maguire និង Lisandro Martinez កំពុងរងរបួស។ សម្រាប់ Raphael Varane ទើបនឹងបានវិលត្រឡប់ទៅកាន់ទីលានវិញ ក្នុងការប្រកួតដែលពួកគេបានបរាជ័យ 1-0 ក្រោមស្នាដៃ Bayern Munich នៅក្នុងការប្រកួតក្របខ័ណ្ឌ UEFA Champions League។
ផ្សេងពីនេះទៀត កាលពីពាក់កណ្តាលសប្តាហ៍នេះ Raphael Varane ត្រូវបានពាក្យចចាមអារ៉ាមនិយាយថា គាត់អាចនឹងចាកចេញពី Old Trafford នៅខែមករា រឺចុងបញ្ចប់នៃរដូវកាលនេះ។ បិសាចក្រហម Manchester United នឹងពិចារណាលក់ Varane នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខ ស្របពេលដែលក្លឹប Bayern Munich និងក្លឹបនៅអារ៉ាប់កំពុងចាប់អារម្មណ៍លើគាត់។
ប្រសិនបើកីឡាករវ័យ 30 ឆ្នាំរូបនេះចាកចេញពីក្រុមរបស់លោក Erik ten Hag នោះ Man United ទំនងជានឹងត្រូវការជាចាំបាច់នូវបេក្ខភាពជំនួសដោយពេលនេះ Tomori បានស្ថិតក្នុងបញ្ជីនៃការចង់បានរបស់ពួកគេ (នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ MilanWeb)។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត