បាល់ទាត់អន្តរជាតិ
ក្លឹបធំៗ 3 នៅ PL កំពុងចាប់អារម្មណ៍ខ្លាំងលើប្អូនប្រុសរបស់ Jude Bellingham
ក្លឹបហង្សក្រហម Liverpool, Chelsea និង Arsenal ត្រូវបានគេរាយការណ៍ថា បានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនឲ្យទៅមើល និងតាមដានពីទម្រង់លេងរបស់ខ្សែបម្រើ Jobe Bellingham របស់ក្លឹប Sunderland។ យ៉ាងណាមិញ កីឡាករវ័យ 18 ឆ្នាំរូបនេះ បានក្លាយជាតួអង្គដ៏សំខាន់នៃក្លឹបរបស់ខ្លួន ដោយនេះគ្រាន់តែជារដូវកាលដំបូងរបស់គាត់ប៉ុណ្ណោះ។
ខ្សែបម្រើឆ្នើមដែលត្រូវជាប្អូនប្រុសរបស់ Jude Bellingham បានចូលរួមជាមួយក្លឹប Sunderland ដោយផ្ទេរចេញពីក្លឹបកុមារភាពរបស់គាត់ Birmingham City កាលពីដើមរដូវក្ដៅកន្លងទៅ។ ចាប់តាំងពីបានចូលរួមជាមួយក្លឹប Sunderland កីឡាករវ័យក្មេងរូបនេះបានបង្ហាញខ្លួនក្នុងនាមជាកីឡាករជម្រើសដំបូងរបស់ក្រុមចំនួន 20 ប្រកួតមកហើយ ក្នុងចំណោមការប្រកួតលីគទាំង 22 លើករបស់ក្លឹប។
Jobe Bellingham ភាគច្រើនត្រូវបានប្រើប្រាស់ក្នុងតួនាទីជាខ្សែបម្រើប្រយុទ្ធ ហើយគិតមកទល់នឹងពេលនេះ គាត់ស៊ុតបញ្ចូលទីបាន 4 គ្រាប់ហើយនៅ Championship រដូវកាលនេះ និងស៊ុតបញ្ចូលទីលើកចុងក្រោយក្នុងជ័យជម្នះ 1-0 ទៅលើ Leeds United ផងដែរ កាលពីថ្ងៃទី 12 ខែធ្នូកន្លងទៅ។
ជាមួយនឹងទម្រង់លេងដ៏លេចធ្លោរនេះ Jobe Bellingham ត្រូវបានគេមើលឃើញថា នឹងក្លាយជាតារាបាល់ទាត់ដ៏លេចធ្លោរដូចបងប្រុសរបស់គាត់ដែរ ហើយថ្មីៗនេះ យោងតាមអ្នកកាសែតលោក Ekrem Konur បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool, Chelsea និង Arsenal កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើគាត់ ដើម្បីស្វែងរកឱកាសផ្ទេរកីឡាករដែលអាចមានអនាគតដ៏ភ្លឺស្វាងរូបនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como