បាល់ទាត់អន្តរជាតិ
Barcelona ចង់លក់ Lewandowski ដើម្បីយកលុយមកទិញខ្សែបម្រើឆ្នើមមួយរូប
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេដឹងថា នឹងពិចារណារាល់សំណើរពីក្លឹបផ្សេងៗដែលចង់បាន Robert Lewandowski ហើយពួកគេក៏អាចលក់ខ្សែប្រយុទ្ធរូបនេះចេញផងដែរ ប្រសិនបើសំណើរនោះមានតម្លៃតាមការចង់បានរបស់ខ្លួន។ Barcelona នឹងយកប្រាក់ដែលបានពីការលក់កីឡាករសញ្ជាតិប៉ូឡូញរូបនេះ ដើម្បីប្រើប្រាស់ក្នុងការផ្ទេរខ្សែបម្រើឆ្នើម Bruno Guimaraes របស់ Newcastle United។
ក្លឹបយក្សកាតាឡាន់បានព្យាយាមស្វែងរកខ្សែបម្រើដែលមានទេពកោលស្យអាចជំនួស Sergio Busquets បាន ហើយកាលពីដើមរដូវកាលកន្លងទៅពួកគេចុះហត្ថលេខាលើ Oriol Romeu និង Ilkay Gundogan។ ជាលទ្ធផលកីឡាករទាំង 2 រូបនេះ ហាក់មិនអាចបំពេញបន្ថែមនៅតំបន់បម្រើរបស់ Barcelona បានឡើយ ខណៈដែល Gundogan មានសមត្ថភាពជាខ្សែបម្រើប្រយុទ្ធ ច្រើនជាងការលេងជាខ្សែបម្រើកណ្ដាល។
ក្លឹប Barcelona បានពេញចិត្តនឹងសមត្ថភាពរបស់ Bruno Guimaraes ជាយូរមកហើយ ប៉ុន្តែលទ្ធភាពនៃការផ្ទេរកីឡាករសញ្ជាតិប្រេស៊ីលរូបនេះហាក់មានភាពពិបាកខ្លាំង ស្របពេលដែល Guimaraes ទើបតែនឹងបន្តកុងត្រាថ្មីនៅ Newcastle រហូតដល់រដូវក្តៅឆ្នាំ 2028 ផងដែរ។
ដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ពួកគេ ជាធម្មតា Barcelona មិនអាចទិញកីឡាករថ្លៃៗតាមចិត្តនៃការចង់បាននោះទេ ប៉ុន្តែពួកគេអាចមានជម្រើសបញ្ចេញកីឡាករមួយចំនួន ដើម្បីកាត់បន្ថយការចំណាយ និងប្រមូលបានថវិកាមួយចំនួន។ យោងតាម FootballTransfers បានឲ្យដឹងថា Barcelona បានរៀបចំផែនការ ដែលអាចពាក់ព័ន្ធនឹងការលក់ Lewandowski ដែលជាកីឡាករមានប្រាក់ខែច្រើនជាងគេរបស់ក្លឹប ដើម្បីធ្វើជាចំណែកមួយនៃការទិញ Bruno Guimaraes ដែលមានតម្លៃខ្លួនក្បែរ 100 លានផោន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត