បាល់ទាត់អន្តរជាតិ
បិសាចក្រហមកំពុងពិចារណាខ្ចីជើងខ្សែប្រយុទ្ធមួយរូបរបស់កឹ្លប Galatasaray
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការខ្ចីជើងខ្សែប្រយុទ្ធរបស់ក្លឹប Galatasaray គឺកីឡាករ Mauro Icardi នៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញនាខែមករាដើមឆ្នាំក្រោយ។ យ៉ាងណាមិញ បច្ចុប្បន្នថ្វីត្បិតតែបិសាចក្រហមមានជម្រើសខ្សែប្រយុទ្ធច្រើនគួរសមក៏ដោយ ប៉ុន្តែគុណភាពនៃការស្វែងរកគ្រាប់បាល់របស់ពួកគេនៅមានកម្រិតនៅឡើយ។
បច្ចុប្បន្ន Scott McTominay គឺជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លឹបនៅរដូវកាលនេះ ដោយរកបាន 6 គ្រាប់ ខណៈដែល Bruno Fernandes និង Rasmus Hojlund រកបាន 5 គ្រាប់ដូចគ្នា ដែលនេះសបញ្ជាក់ឲ្យឃើញថា សមត្ថភាពកីឡាករដែលលេងនៅតំបន់ប្រយុទ្ធរបស់ពួកគេនៅខ្វះខាតខ្លាំងនៅឡើយ។
ថ្មីៗនេះយោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយ FootballTransfers បានឲ្យដឹងថា ក្លឹបបិសាចក្រហមកំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើការខ្ចីជើងខ្សែប្រយុទ្ធ Icardi។ កីឡាករវ័យ 30 ឆ្នាំរូបនេះបច្ចុប្បន្នគឺជាកីឡាករដ៏លេចធ្លោររបស់ Galatasaray ដោយនៅរដូវកាលនេះគាត់ស៊ុតបញ្ចូលទីបាន 17 គ្រាប់ និង 6 Assist ក្នុងការបង្ហាញខ្លួន 25 ប្រកួត។
ប្រភព: Sportsmole