បាល់ទាត់អន្តរជាតិ
អតីតកីឡាករមួយរូបរបស់បិសាចក្រហមជម្រុញឲ្យក្លឹបនាំយក Mason Greenwood ត្រឡប់មកវិញ
កីឡាករ Ravel Morrison ដែលធ្លាប់ជាអតីតខ្សែបម្រើរបស់ក្លឹប Manchester United បានជម្រុញឲ្យក្លឹបរបស់ខ្លួននាំយក Mason Greenwood ត្រឡប់ទៅ Old Trafford វិញ។ យ៉ាងណាមិញ បច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ កំពុងប្រកបអាជីពជាមួយក្លឹបអេស្ប៉ាញ Getafe។
ចាប់តាំងពីចូលរួមជាមួយ Getafe ក្នុងលក្ខខណ្ឌខ្ចីជើង កាលពីដើមរដូវកាលនេះមក Greenwood បានលេងយ៉ាងទៀតទាត់នៅក្នុងការប្រកួតរបស់ក្រុម ដោយរួមចំណែកស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 4 ដង ក្នុងការបង្ហាញខ្លួន 15 ប្រកួតក្នុងលីគកំពូលនៃប្រទេសអេស្ប៉ាញ។
កីឡាករវ័យ 22 ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ ក្នុងការប្រកួតទល់នឹង Atletico Madrid កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន និងបានជួយក្រុមរបស់ខ្លួនឲ្យសម្រេចបានលទ្ធផលស្មើ 3-3។ ដោយមើលឃើញពីទម្រង់លេងដ៏លេចធ្លោរនេះដែរ ខ្សែបម្រើ Ravel Morrison បានប្រាប់ក្លឹបបិសាចក្រហមឲ្យយកអតីតកីឡាកររបស់ខ្លួនរូបនេះត្រឡប់មក Old Trafford វិញ។ Ravel Morrison បានលើកឡើងថា “Man United ត្រូវការនាំយកគាត់ (Greenwood) មកវិញ”។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត