បាល់ទាត់អន្តរជាតិ
Thomas Muller បន្តកុងត្រាថ្មីជាមួយ Bayern Munich
កីឡាករដែលមានបទពិសោធន៍ចាស់ទុំជាងគេក្នុងប្រវត្តិសាស្ត្រលីគកំពូលអាឡឺម៉ង់ និងជាកីឡាកររបស់ក្លឹប Bayern Munich គឺខ្សែបម្រើប្រយុទ្ធ Thomas Muller បានបន្តកុងត្រាជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនថែមមួយឆ្នាំទៀត (នេះបើយោងតាមគេហទំព័រផ្លូវការណ៍របស់ Bayern Munich បានចុះផ្សាយ)។
កិច្ចព្រមព្រៀងកុងត្រាថ្មីរបស់ខ្សែប្រយុទ្ធវ័យ 34 ឆ្នាំរូបនេះ ត្រូវបានរៀបចំឡើងដោយមានសុពលភាពរហូតដល់ដំណាច់ ខែមិថុនា ឆ្នាំ 2025 ខណៈដែលកុងត្រាពីមុនរបស់គាត់ នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2024 (ចុងបញ្ចប់រដូវកាលនេះ)។ គួរកត់សម្គាល់ផងដែរថា Muller គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ Bayern Munich នេះផ្ទាល់តែម្ដង និងមិនដែលផ្ទេរទៅលេងនៅក្លឹបណាផ្សេងឡើយ។
គាត់ធ្លាប់បានឈ្នះពាន Bundesliga ចំនួន 12 ដង ជាមួយក្លឹបរបស់ខ្លួនដែលពានទាំងនោះមានដូចជា ពានលីគកំពូល, German Cup និង UEFA Champions League ជាដើម។ នៅក្នុងរដូវកាល 2023/2024 នេះ Muller បង្ហាញខ្លួនក្នុងការប្រកួត Bundesliga ចំនួន 12 ដង ដោយបានរួមចំណែកស៊ុតបញ្ចូលទីបាន 1 គ្រាប់ និង Assists 4 ដង និងនៅ UEFA Champions League ចំនួន 5 ដង រួមចំណែកស៊ុតបញ្ចូលទីបាន Assist ម្ដង។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como