បាល់ទាត់អន្តរជាតិ
Man United នឹងបាត់បង់ចំណូលប្រហែល 40 លានផោន ដោយសារទម្រង់លេងធ្លាក់ចុះរបស់ពួកគេ
ការបរាជ័យជាលើកដំបូងរបស់ក្លឹបបិសាចក្រហម Manchester United នៅរដូវកាលនេះ គឺធ្លាក់ចេញពី EFL Cup ក្រោមស្នាដៃរបស់ Newcastle ហើយមកទល់នឹងពេលនេះពួកគេបានអស់ឱកាសទាំងស្រុងពីការប្រកួតប្រជែងក្នុងក្របខណ្ឌកំពូលៗទាំងអស់ក្នុងតំបន់អឺរ៉ុប។
យ៉ាងណាមិញ ការបរាជ័យនេះដែរធ្វើបិសាចក្រហមប៉ះពាល់ដល់ការខាតបង់ថវិកាប្រហែល 40 លានផោន នៃប្រាក់ចំណូលរបស់ខ្លួន។ ក្លឹបបិសាចក្រហម Manchester United បានបញ្ចប់នៅក្នុងវគ្គចែកពូលនៃក្របខ័ណ្ឌ UEFA Champions League របស់ពួកគេដោយឈរនៅបាតតារាង ដែលមានន័យថា ពួកគេនឹងមិនមានការប្រកួតក្របខណ្ឌតំបន់អឺរ៉ុបបន្តទៀតឡើយ គិតចាប់តាំងពីពាក់កណ្តាលរដូវកាល 2023-2024 នេះទៅ។
ក្រុមរបស់លោក Erik ten Hag កំពុងមានទម្រង់លេងមិនសូវសមប្រកបឡើយ ស្របពេលដែលពួកគេបានធ្លាក់ចេញពី EFL Cup និង UEFA Champions League។ ពួកគេនឹងមានការប្រកួតតិចជាងមុននៅ Old Trafford រដូវកាលនេះ ហើយក៏ទំនងជាប៉ះពាល់យ៉ាងខ្លាំងដល់ហិរញ្ញវត្ថុរបស់ក្លឹប នេះបើយោងតាមការអះអាងពីរបាយការណ៍របស់ The Independent។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមលក់ខ្សែការពារសំខាន់ម្នាក់របស់ខ្លួន
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ចង់បបួលតោខៀវ Chelsea ដោះដូរខ្សែបម្រើម្នាក់ជាមួយ Enzo Fernandez