បាល់ទាត់អន្តរជាតិ
Villarreal កំពុងពិចារណានាំយកខ្សែប្រយុទ្ធ Arnaut Danjuma ត្រឡប់មកវិញ
ក្លឹប Villarreal ត្រូវបានគេរាយការណ៍ថា បានពិចារណាពីលទ្ធភាពនៃនាំយកអតីតកីឡាកររបស់ខ្លួន Arnaut Danjuma ត្រឡប់មកវិញ ខណៈដែលគេកំពុងខ្ចីជើងនៅ Everton។ ខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះ មិនសូវបានចូលលេងឡើយនៅ Everton ក្រោមការដឹកនាំរបស់លោក Sean Dyche។
គិតចាប់ពីផ្ទេរទៅ Everton ក្នុងខែកក្កដាមក កីឡាករវ័យ 26 ឆ្នាំរូបនេះបានបង្ហាញខ្លួនត្រឹមតែ 9 ដងប៉ុណ្ណោះ ក្នុងក្របខណ្ឌ Premier League ដោយរកបានគ្រាប់បាល់ត្រឹមតែ 1 គ្រាប់។ ខ្សែប្រយុទ្ធ Arnaut Danjuma បានក្លាយជាកីឡាករបម្រុងចំនួនរហូតដល់ 12 ប្រកួត។
យ៉ាងណាក៏ដោយ របាយការចុងក្រោយមួយបានអះអាងថា លោក Marcelino ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ Villarreal កំពុងព្យាយាមចង់យក Danjuma ទៅវិញ មុនចប់រដូវកាលនេះ ដើម្បីជំនួស Brereton Diaz ស្របពេលដែលខ្សែប្រយុទ្ធជម្រើសផ្សេងម្នាក់ទៀតគឺ Yeremy Pino កំពុងរងរបួសជង្គង់រយៈពេលវែងផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar