បាល់ទាត់អន្តរជាតិ
បិសាចក្រហមកំពុងចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Joshua Kimmich
![](https://x-sportkh.com/wp-content/uploads/2023/12/article-002943-1.jpg)
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពរបស់ Joshua Kimmich នៅ Bayern Munich ដោយបិសាចក្រហមបានចាត់ទុកកីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ ជាកីឡាករដែលពួកគេចង់ចុះហត្ថលេខានៅចុងបញ្ចប់នៃរដូវកាល។
យ៉ាងណាមិញ កុងត្រារបស់កីឡាករវ័យ 28 ឆ្នាំរូបនេះ នៅ Bayern Munich នឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ 2025 ហើយមានការលើកឡើងថា គាត់អាចនឹងផ្លាស់ប្ដូរបទពិសោធន៍ថ្មី ដោយចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន ក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករបើកឡើងវិញនាពាក់កណ្ដាលឆ្នាំក្រោយ។
ទោះជាយ៉ាងណាក៏ដោយ Kimmich នៅតែជាកីឡាករដ៏សំខាន់សម្រាប់ក្លឹបយក្សអាឡឺម៉ង់ Bayern Munich ក្នុងរដូវកាលនេះ ដោយរួមចំណែកស៊ុតបញ្ចូលទីបាន 1 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 6 ដង ក្នុងការបង្ហាញខ្លួន 20 ប្រកួត។
ក្លឹបបិសាចក្រហម ត្រូវបានគេដឹងថា ពិតជាត្រូវការបេក្ខភាពខ្សែបម្រើចំណូលថ្មីម្នាក់ រឺពីរនាក់ជាចាំបាច់ ហើយ Joshua Kimmich គឺជាគោលដៅដែលពួកគេកំពុងចង់បាន។ ទន្ទឹមនឹងនេះដែរ បិសាចក្រហមក៏ត្រៀមបញ្ចេញចោលខ្សែបម្រើ Van de Beek ឲ្យខ្ចីជើងទៅកាន់ Eintracht Frankfurt ហើយពួកគេក៏មិនមានគម្រោងទិញផ្ដាច់កុងត្រារបស់ Sofyan Amrabat ពី Fiorentina ដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមលក់ខ្សែការពារសំខាន់ម្នាក់របស់ខ្លួន
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ចង់បបួលតោខៀវ Chelsea ដោះដូរខ្សែបម្រើម្នាក់ជាមួយ Enzo Fernandez