បាល់ទាត់អន្តរជាតិ
ក្នុងឆ្នាំ 2023 នេះ Cristiano Ronaldo ស៊ុតបញ្ចូលទីបាន 51 គ្រាប់ ហើយមានតែកីឡាករ 2 នាក់ប៉ុណ្ណោះ ដែលមានគ្រាប់បាល់ច្រើនជាងគាត់!!!
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Al-Nassr និងក្រុមជម្រើសជាតិព័រទុយហ្គាល់គឺ Cristiano Ronaldo បានស៊ុតបញ្ចូលទី 1 គ្រាប់ទល់នឹងក្លឹប Al-Ettifaq កាលពីប្រកួតម្សិលមិញ ដែលជាការប្រកួតក្របខណ្ឌលីគកំពូលរបស់អារ៉ាប់។ គ្រាប់បាល់នេះដែរ វាជាគ្រាប់បាល់ទី 51 របស់គាត់ ក្នុងឆ្នាំ 2023 នេះ។
យ៉ាងណាមិញ ស្ថិតិដ៏អស្ចារ្យរបស់កីឡាករវ័យ 38 ឆ្នាំរូបនេះ មានតែខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លឹប Paris Saint-Germain និង Harry Kane របស់ Bayern Munich ប៉ុណ្ណោះ ដែលស៊ុតបញ្ចូលទីបានច្រើនជាងគាត់ ដោយម្នាក់ៗមាន 52 គ្រាប់។
អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ សូម្បីតែ Erling Haaland ដែលជាខ្សែប្រយុទ្ធកំពុងឡើងជើងខ្លាំងរបស់ក្លឹប Manchester City ក៏ស៊ុតបញ្ចូលទីបានតិចជាងគាត់ដែរ ដោយមានត្រឹមតែ 50 គ្រាប់ប៉ុណ្ណោះ ក្នុងរយៈពេលពេញមួយឆ្នាំ 2023។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ5 days ago
Vinicius Jr ត្រូវបានផ្ដល់អាទិភាពជាអ្នករ៉ាប់រងទាត់បាល់ប៉េណាល់ទី