Connect with us

បាល់ទាត់អន្តរជាតិ

Erik ten Hag ជឿជាក់​ថា Hojlund នឹង​រក​គ្រាប់​បាល់​នៅ​ក្នុង​ការ​ប្រកួត Premier League បាន ក្នុង​ពេល​ឆាប់ៗ​នេះ!!!

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Erik ten Hag ជឿជាក់​ថា ខ្សែប្រយុទ្ធ Rasmus Hojlund នឹង​អាច​រក​គ្រាប់​បាល់​បាន​នៅ​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ Premier League ឆាប់ៗ​ខាង​មុខ។ កីឡាករ​វ័យ 20 ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី 5 គ្រាប់​ហើយ សម្រាប់​បិសាចក្រហម គិត​ចាប់​តាំង​ពី​ការ​មក​ដល់​របស់​គាត់​នៅ Old Trafford។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្រាប់​បាល់​ទាំង​អស់​នោះ​បាន​កើត​ឡើង​នៅ​ក្នុង​វគ្គ​ចែក​ពូល​នៃ​ក្របខ័ណ្ឌ UEFA Champions League ប៉ុណ្ណោះ។ ខ្សែ​ប្រយុទ្ធ​រូបនេះ​មិន​ទាន់​បាន​រួម​ចំណែក​អ្វី​ជា​ដុំកំភួន និង​អាច​រក​គ្រាប់​បាល់​បាន​នៅ​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ​លីគ​កំពូល​របស់​អង់គ្លេស Premier League ឡើយ។

ជា​មួយ​នឹង​ស្ថិតិ​នៃ​ការ​ស៊ុត​បញ្ចូលទី 0 គ្រាប់​នៅ Premier League នេះ​ដែរ Rasmus Hojlund បាន​បង្ហាញ​ខ្លួន​ចំនួន 13 ប្រកួត​មក​ហើយ​នៅ​រដូវកាល​នេះ។ ដោយ​ឡែក Hojlund ប្រហែល​ជា​នឹង​ត្រូវ​បាន​គ្រូ​បង្វឹក​ប្រើប្រាស់​សម្រាប់​ការ​ប្រកួត​យប់​នេះ ទល់​នឹង West Ham United ផង​ដែរ ហើយ​គ្រូ​បង្វឹក​លោក Erik ten Hag បាន​ពោលដោយ​ជំនឿ​ចិត្ត​ថា កីឡាករ​សញ្ជាតិ​ដាណឺម៉ាក​រូប​នេះ នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រក​គ្រាប់​បាល់នៅ​លីគ​កំពូល​របស់​អង់គ្លេស។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២