Connect with us

បាល់ទាត់អន្តរជាតិ

Barcelona អាច​នឹង​ត្រូវ​បាន UEFA ដក​សិទ្ធិ​មិន​ឲ្យ​លេង UCL រដូវកាល​ក្រោយ!!!

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona អាច​នឹង​រង​ការ​ផាក​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​អាច​នឹង​ត្រូវ​បាន​គេ​ដក​ចេញ​ពី​ការ​ប្រកួត​ក្របខ័ណ្ឌ UEFA Champions League នៅ​រដូវកាល​ក្រោយ​ផង​ដែរ ដោយ​សារ​ការ​មិន​គោរព​តាម​បទ​ប្បញ្ញត្តិ​ហិរញ្ញវត្ថុ​របស់ UEFA (នេះ​បើ​យោងតាម​របាយការណ៍​ចុងក្រោយ​មួយ​បាន​ចុះ​ផ្សាយ)។

យ៉ាង​ណា​មិញ Barcelona បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូល​​នៅ​ឆ្នាំ​នេះ ដោយ​បាន​ឈរ​នៅ​កំពូល​តារាង​ពី​លើ Porto, Shakhtar Donetsk និង Antwerp។ ក្លឹប​យក្ស​កាតាឡាន់​កំពុង​បន្ត​ដំណើរ​ទៀត​នៅ UCL ហើយ​ពួក​គេ​បាន​ចាប់​ឆ្នោត​ប៉ះ​នឹង Napoli ក្នុង​វគ្គ 16 ក្រុម​ចុង​ក្រោយ។ ទោះ​ជា​យ៉ាង​ណា ពួក​គេ​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ដែល​មិន​អាច​លេង​ពាន​នេះ​បាន​នៅ​ឆ្នាំ​បន្ទាប់។

យោងតាម​របាយការណ៍​ពី Die Welt បាន​ឲ្យ​ដឹង​ថា ក្លឹប​យក្ស​អេស្ប៉ាញ FC Barcelona អាច​ត្រូវ​បាន​ដក​ចេញ​ពី​ការ​ប្រកួត UEFA Champions League សម្រាប់​រដូវកាល 2024-2025 ដោយ​សារ​តែ​ការ​មិន​គោរព​តាម​បទ​ប្បញ្ញត្តិ​ហិរញ្ញ​វត្ថុ​របស់ UEFA ដែល​តម្រូវ​ឲ្យ​ក្លឹប​ត្រូវ​ធានា​បាន​នូវ​តុល្យភាព​រវាង​ការ​ចំណាយ និង​ប្រាក់​ចំណូល​របស់​ពួក​គេ។

គេ​បាន​ដឹង​ថា ទោះបី​ជា Barcelona រក​បាន​ប្រាក់​ចំណូល​ច្រើន​ពី​ការ​លក់​សិទ្ធិ​នៅ​លើ​ទីផ្សារ និង​លក់​សិទ្ធិ​នៃ​ការ​ផ្សាយ​ទូរ​ទស្សន៍ ក៏​ដូចជា​ការ​បណ្តាក់​ទុន​កីឡា​ផ្សេង​ទៀត​ក៏​ដោយ របាយការណ៍​ប្រចាំ​ឆ្នាំ​ចុងក្រោយ​បំផុត​របស់​ក្លឹប នៅ​តែ​បង្ហាញ​ពី​លំហូរ​ហិរញ្ញ​វត្ថុ​មិន​ប្រក្រតី​ដដែល។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២