បាល់ទាត់អន្តរជាតិ
កីឡាករ 3 រូបដែលមានតម្លៃខ្លួនថ្លៃបំផុតនាពេលបច្ចុប្បន្ន
ខ្សែបម្រើរបស់ក្លឹបអធិរាជស Real Madrid និងក្រុមជម្រើសជាតិអង់គ្លេស Jude Bellingham បានស្ថិតក្នុងបញ្ជីជាកីឡាករបាល់ទាត់នាំមុខគេ ដែលមានតម្លៃខ្លួនថ្លៃបំផុតនៅលើពិភពលោក នេះបើយោងតាមស្ថិតិនៃការវាយតម្លៃរបស់គេហទំព័រល្បីល្បាញបំផុត Transfermarkt.com។
តម្លៃខ្លួននៅលើទីផ្សាររបស់ Bellingham បានកើនឡើងពី 150 ទៅ 180 លានអឺរ៉ូ។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ មានតម្លៃស្មើនឹងខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City និងខ្សែប្រយុទ្ធ Kylian Mbappe របស់ PSG ដែរ ប៉ុន្តែ Bellingham មានអាយុតិចជាងកីឡាករទាំង 2 រូបនេះចន្លោះពី 3 ឆ្នាំ ទៅ 5 ឆ្នាំ ដូច្នេះហើយ គាត់គឺត្រូវបានចាត់ទុកថា មានតម្លៃខ្ពស់ជាង។
ជាការពិតណាស់ Bellingham បានបង្ហាញខ្លួន 21 ប្រកួត ជាមួយក្លឹបថ្មី Real Madrid នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 17 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 4 ដង ខណៈដែលគាត់លេងជាខ្សែបម្រើប៉ុណ្ណោះ។ បុរសវ័យ 20 ឆ្នាំរូបនេះ ក៏ទើបតែបានទទួលពានរង្វាន់ Golden Boy ដែលជាពានកីឡាករវ័យក្មេងល្អបំផុតប្រចាំឆ្នាំផងដែរ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
ទម្រង់លេងកាន់តែល្អ បិសាចក្រហមត្រៀមផ្ដល់កុងត្រាថ្មីឲ្យ Amad Diallo
-
បាល់ទាត់អន្តរជាតិ3 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម