Connect with us

បាល់ទាត់អន្តរជាតិ

Mateo Messi ស៊ុត​គ្រាប់​បាល់​ដ៏​អស្ចារ្យ ដែល​ឪពុក​របស់​ខ្លួន​កម្រ​ធ្វើ​បាន

Published

on

កូន​ប្រុស​ទី 2 របស់ Messi គឺ Mateo Messi ថ្មីៗ​នេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ស្រស់​ស្អាត ជា​មួយ​នឹង​ការ​លោត​ទាត់​បាល់​លើ​អាកាស (Overhead Kick) នៅ​ក្នុង​ការ​ប្រកួត​មួយ​របស់​ឈុត​កុមារ​នៃ​ក្លឹប Inter Miami។ ដោយ​ឡែក​គ្រាប់​បាល់​បែប​នេះ ឪពុក​របស់​គេ Lionel Messi កម្រ​ធ្វើ​បាន​ណាស់ នៅ​ក្នុង​អាជីព​បាល់ទាត់​របស់​គាត់។

សម្រាប់​កីឡាករ​បាល់ទាត់​ដែល​ស៊ុត​បញ្ចូលទី​បែប​នោះ​បាន​ល្អ​មាន​ដូច​ជា Wayne Rooney, Cristiano Ronaldo, Gareth Bale និង​ថ្មីៗ​នេះ Alejandro Garnacho ក៏​ធ្វើ​វា​បាន​យ៉ាង​ល្អ​ផង​ដែរ។ យ៉ាង​ណា​មិញ​បច្ចុប្បន្ន Mateo មាន​អាយុ 8 ឆ្នាំ ហើយ​គាត់​មាន​បងប្អូន​ប្រុស 2 នាក់​ទៀត គឺ Thiago អាយុ 11 ឆ្នាំ និង Ciro អាយុ 5 ឆ្នាំ។ កុមារ​ទាំង 2 ក៏​កំពុង​លេង​ឲ្យ​ក្រុម​បាល់ទាត់​ក្មេងៗ ក្នុង​ប្រភេទ​អាយុ​របស់​ពួកគេ​ដែរ។

គួរ​រំលឹក​ផង​ដែរ​ថា កាពីតែន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន Lionel Messi ធ្លាប់​បាន​លើក​ឡើង​ថា កូន​ប្រុស​ទី 2 របស់​គាត់ (Mateo) គឺ​ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​បាល់ទាត់​ជា​ខ្លាំង។ ទន្ទឹម​នឹង​នេះ​ដែរ ការ​បញ្ចេញ​សមត្ថភាព​ស៊ុត​បញ្ចូល​ទី​របស់​គេ​កាល​ពី​ពេល​ថ្មីៗ​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា គាត់​មាន​ឱកាស អាច​ដើរ​តាម​អាជីព​បាល់​ទាត់​ដ៏​អស្ចារ្យ​តាម​ឪពុក​របស់​ខ្លួន​បាន។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព: Telecomasia

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២