Connect with us

បាល់ទាត់អន្តរជាតិ

Barcelona នឹង​លក់​ខ្សែប្រយុទ្ធ​ឆ្នើម​មួយ​រូប​របស់​ខ្លួន ក្នុង​តម្លៃ 20 លានអឺរ៉ូ

Published

on

កីឡាករ​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona គឺ​ខ្សែប្រយុទ្ធ Robert Lewandowski អាច​នឹង​ចាកចេញ​ពី​ក្លឹប​នៅ​រដូវក្តៅ​ឆ្នាំ 2024។ យ៉ាង​ណា​មិញ ថ្នាក់​លើ​របស់​ក្លឹប​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ផង​ដែរ ក្នុងការ​អនុញ្ញាត​ឲ្យ​កីឡាករ​រូបនេះ​ចាកចេញ​ក្នុង​តម្លៃ​ខ្លួន​ត្រឹមតែ 20 លានអឺរ៉ូ​ប៉ុណ្ណោះ (នេះ​បើ​តាម​របាយការណ៍​ពី Managing Barca បាន​ចុះ​ផ្សាយ)។

រដូវកាល​នេះ Robert Lewandowski បាន​បង្ហាញ​ខ្លួន 21 ប្រកួត ដោយ​បាន​រួម​ចំណែក​ស៊ុត​បញ្ចូល​ទី​បាន 9 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 5 ដង។ កុងត្រា​បច្ចុប្បន្ន​របស់​គាត់ ជា​មួយ Barcelona មាន​សុពល​ភាព​រហូត​ដល់​ចុង​ខែ​មិថុនា ឆ្នាំ 2026។

ទោះ​ជា​យ៉ាង​ណា Barcelona បាន​សម្លឹង​មើល​ឃើញ​ថា ខ្សែ​ប្រយុទ្ធ​វ័យ 35 ឆ្នាំ​រូបនេះ មិន​អាច​ស្ថិត​ក្នុង​គម្រោង​នៃ​ការ​ប្រើប្រាស់​របស់​ក្លឹប​បាន​វែង​ឆ្ងាយ​បន្ត​ទៀត​ឡើយ ស្រប​ពេល​ដែល​គាត់​ក៏​មាន​វ័យ​កាន់​តែ​ច្រើន​ទៅ​ហើយ​ដែរ។ ទន្ទឹម​នឹង​នេះ របាយការណ៍​ចុង​ក្រោយ​មួយ​ពី Todofichajes បាន​រាយការណ៍​ដែរ​ថា Robert Lewandowski អាច​នឹង​បន្ត​អាជីព​របស់​ខ្លួន​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត, សហរដ្ឋអាមេរិក រឺ​ត្រឡប់​ទៅ​អាឡឺម៉ង់​វិញ ខណៈ​ដែល Borussia Dortmund បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​បាន​អតីត​ខ្សែប្រយុទ្ធ​របស់​ខ្លួន​រូប​នេះ​ដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២