Connect with us

បាល់ទាត់អន្តរជាតិ

Getafe ហ៊ាន​ចាយ​លុយ​ធំ ដើម្បី​ទិញ​ផ្ដាច់​កុងត្រា​របស់ Greenwood ពី​បិសាចក្រហម

Published

on

យោងតាម​គេហទំព័រ The Sun បាន​ឲ្យ​ដឹង​ថា ក្លឹប Getafe ដែល​បច្ចុប្បន្ន​កំពុង​ខ្ចី​ជើង​ខ្សែប្រយុទ្ធ Mason Greenwood ត្រៀម​នឹង​បំបែក​កំណត់ត្រា​ផ្ទេរ ដែល​ក្លឹប​របស់​ខ្លួន​មិន​ធ្លាប់​ចំណាយ​ពី​មុន​មក ដោយ​ពួក​គេ​នឹង​ចាយ​ប្រាក់​ខ្ទង់ 40 លានផោន ដើម្បី​ទិញ​ផ្ដាច់​កុងត្រា​យក​កីឡាករ​រូប​នេះ​ពី​ក្លឹប​បិសាចក្រហម Manchester United នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​ខាងមុខ។

ទន្ទឹម​នឹង​នេះ​ដែរ កាល​ពី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​របាយការណ៍​ជា​ច្រើន​ក៏​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ក្លឹប​ធំៗ​ដូច​ជា Real Madrid, Barcelona និង Atletico Madrid សុទ្ធតែ​ពេញ​ចិត្ត​នឹង​សមត្ថភាព​របស់ Greenwood ដែល​បច្ចុប្បន្ន​គាត់​ពិត​ជា​មាន​ទម្រង់​លេង​ដ៏​អស្ចារ្យ​ក្នុង​ប្រទេស​អេស្ប៉ាញ ហើយ​ទទួល​បាន​ការ​សរសើរ​ពី​គ្រូ​បង្វឹក​លោក Jose Bordalas និង Antoine Griezmann ដែល​ជា​កីឡាករ​របស់​ក្លឹប Atletico Madrid ទៀត​ផង។

ទន្ទឹម​នឹង​នេះ​ដែរ បិសាច​ក្រហម​ត្រូវ​បាន​គេ​ដឹង​ថា ចង់​នាំ​យក​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ទៅ Old Trafford វិញ​ផង​ដែរ ខណៈ​ដែល​កុងត្រា​របស់​គាត់​ជាមួយ Man United នៅ​មាន​សុពលភាព​រហូត​ដល់​រដូវក្តៅ​ឆ្នាំ 2025 ឯណោះ។ ផ្ទុយ​មក​វិញ កាល​ពី​ពេល​កន្លង​មក Mason Greenwood ធ្លាប់​បាន​ប្រាប់​ថា គាត់​មិន​ចង់​ត្រឡប់​ទៅ​ទឹកដី​អង់គ្លេស​វិញ​ឡើយ និង​ចង់​ប្ដេជ្ញា​ចិត្ត​ក្លាយ​ជា​កីឡាករ​ពេញ​សិទ្ធិ​របស់ Getafe។

ប្រភព: GOAL

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២