បាល់ទាត់អន្តរជាតិ
Getafe កំពុងដាក់ពាក្យបណ្តឹងទៅ La Liga ដោយចោទប្រកាន់ថា Bellingham បានជេរប្រមាថកីឡាកររបស់ពួកគេ
បន្ទាប់ពីការប្រកួតកាលពីម្សិលមិញជាមួយក្លឹប Real Madrid ដែលបញ្ចប់ទៅដោយលទ្ធផល 2-0 អ្នកតំណាងរបស់ក្លឹប Getafe បានដាក់ពាក្យបណ្តឹងទៅ La Liga លើករណីដែលខ្សែបម្រើ Jude Bellingham បានជេរប្រមាថដល់កីឡាកររបស់ខ្លួន។
Getafe បានអះអាងដោយចោទប្រកាន់ថា ក្នុងអំឡុងពេលប្រកួត Bellingham បានជេរទៅលើមិត្តរួមសញ្ជាតិរបស់គាត់ Mason Greenwood ដោយប្រើពាក្យថា “អាល្មោភកាម រឺអ្នករំលោភគេ”។ យ៉ាងណាពេលនេះ Getafe កំពុងជម្រុញឲ្យ La Liga ធ្វើការស៊ើបអង្កេតអំពីអាកប្បកិរិយារបស់ខ្សែបម្រើក្លឹប Real Madrid រូបនេះ ហើយដាក់ទណ្ឌកម្មលើគេ ប្រសិនបើការបំពាននេះត្រូវបានរកឃើញជាក់ស្ដែងមែន (យោងតាមរបាយការណ៍ពី Cadena SER)។
គួររំលឹកផងដែរថា Greenwood បានសម្រាកពីអាជីពបាល់ទាត់អស់រយៈពេលជាយូរ ចាប់ពីខែកុម្ភៈ ឆ្នាំ 2022 រហូតដល់ខែសីហា ឆ្នាំ 2023 ដោយសារតែការចោទប្រកាន់ពីបទប្រើប្រាស់អំពើហិង្សាទៅលើមិត្តស្រីរបស់ខ្លួន។ បន្ទាប់ពីអ្វីៗត្រូវបានដោះស្រាយចប់សព្វគ្រប់ Manchester United បានឲ្យ Greenwood ខ្ចីជើងទៅ Getafe ដែលជាកន្លែងគាត់កំពុងមានទម្រង់លេងលេចធ្លោរខ្លាំង។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
អ្នកចាំទីអាយុ 16 ឆ្នាំម្នាក់ បានស្លា.ប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបាល់ស៊ុតចំដើមទ្រូង (មានវីដេអូ)
-
បាល់ទាត់អន្តរជាតិ4 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton