Connect with us

បាល់ទាត់អន្តរជាតិ

Viktor Gyokeres បដិសេធ​មិន​ចាកចេញ​ពី Sporting CP

Published

on

កីឡាករ Viktor Gyokeres បាន​បង្ហើប​ថា គាត់​គ្មាន​ចេតនា​ចាកចេញ​ពី​ក្លឹប Sporting Lisbon ក្នុង​អំឡុង​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ខែ​មករា ខាង​មុខ​នេះ​ទេ។ យ៉ាង​ណា​មិញ បន្ទាប់​ពី​ស៊ុត​បញ្ចូលទី​បាន 40 គ្រាប់ ក្នុង​រយៈពេល 2 រដូវកាល​ជាមួយ​អតីត​ក្លឹប​ចាស់ Coventry គាត់​ត្រូវ​បាន Sporting ទិញ​មក​ក្នុង​តម្លៃ 24 លានអឺរ៉ូ​កាល​ពី​ដើម​រដូវកាល​នេះ។

ចាប់តាំង​ពី​ពេល​នោះ​មក កីឡាករ​សញ្ជាតិ​ស៊ុយអែត​រូប​នេះ បាន​ក្លាយ​ជា​ខ្សែប្រយុទ្ធ​ម្នាក់​ក្នុង​ចំណោម​ខ្សែប្រយុទ្ធ​ដ៏​លេចធ្លោរ​ជា​ច្រើន​ទៀត​ក្នុង​តំបន់​អឺរ៉ុប ដោយ​បាន​ចូលរួម​ចំណែក​ស៊ុត​បញ្ចូលទី​បាន 13 គ្រាប់ និង Assist ចំនួន 6 ដង នៅ​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ​លីគ​កំពូល Primeira Liga និង Europa League រដូវកាល​ឆ្នាំ 2023-2024។

ជាមួយ​នឹង​កុងត្រា​រយៈពេល​វែង​របស់ Viktor Gyokeres គាត់​នឹង​មាន​តម្លៃ​ខ្លួន​នៃ​ការ​លក់​ចេញ​ក្បែរ 100 លានអឺរ៉ូ ហើយ​ក្នុង​រយៈពេល​​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ គេ​បាន​លើក​ឡើង​ថា Arsenal និង Chelsea បាន​កំពុង​ពិចារណា​លើ​ការ​ផ្ទេរ​​កីឡាករ​វ័យ 25 ឆ្នាំ​រូប​នេះ។

យ៉ាងណា​ក៏​ដោយ​នៅ​ក្នុង​បទ​សម្ភាសន៍​ចុង​ក្រោយ​មួយ Viktor Gyokeres បាន​ច្រានចោល​ចោល​ឱកាស​នៃ​ការ​ចាកចេញ​ពី​ក្លឹប​បច្ចប្បន្ន​របស់​ខ្លួន។ ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ​បាន​និយាយ​ថា៖ “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​នៅ​ទីនេះ ហើយ​ខ្ញុំ​មិន​ខ្វល់​ពី​ក្លឹប​ណាមួយ​ដែល​ចាប់អារម្មណ៍​ខ្ញុំ នៅ​ពេល​នេះ​ទេ”។

ប្រភព: Sportsmole

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២