បាល់ទាត់អន្តរជាតិ
មុនប៉ះគ្នាជាមួយ Arsenal លោក David Moyes អះអាងថា ក្រុមរបស់ខ្លួនខ្លាំងជាងមុនទៀត ពេលគ្មាន Declan Rice
លោក David Moyes ដែលជាគ្រូបង្វឹករបស់ក្លឹប West Ham United បានអះអាងថា ក្រុមរបស់លោកហាក់មានទម្រង់លេងខ្លាំងជាងមុន នៅរដូវកាលនេះ ទោះបីពួកគេបានលក់កាពីតែនក្រុម Declan Rice ទៅឲ្យ Arsenal ក្នុងតម្លៃ 105 លានផោនកាលពីដើមរដូវកាលនេះក៏ដោយ។
យ៉ាងណាមិញ កីឡាករសញ្ជាតិអង់គ្លេស Declan Rice នៅតែមានទម្រង់លេងដ៏លេចធ្លោរដូចពេលដែលគាត់នៅអតីតក្លឹបចាស់ West Ham United ដែរ និងកំពុងក្លាយជាចំណែកមួយដ៏សំខាន់ក្នុងការប្រកួតកន្លងមករបស់ Arsenal។ ទន្ទឹមនឹងនេះដែរ សម្រាប់ West Ham ក៏ហាក់មិនមានភាពរង្គោះរង្គើរអ្វីឡើយ ដោយបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ 7 ក្នុងតារាង Premier League។
នៅរំលងអាធ្រាតនេះ ក្លឹបញញួរធំ West Ham United នឹងត្រូវតតាំងជាមួយ Arsenal ដែលជាការប្រកួតក្របខណ្ឌលីគ។ មុនប៉ះគ្នារវាងក្រុមទាំង 2 លោក David Moyes បាននិយាយពីអតីតកូនក្រុមរបស់ខ្លួន Declan Rice ដោយអះអាងថា ខ្សែបម្រើរូបនេះ នឹងស្ថិតនៅក្នុងបេះដូងរបស់ West Ham ជានិច្ច។ គ្រូបង្វឹកវ័យ 60 ឆ្នាំរូបនេះក៏បានបន្ថែមដែរថា ទោះបីជាក្រុមរបស់លោកបាត់បង់ Declan Rice ក៏ក្រុមនៅតែមានទម្រង់លេងដ៏ល្អ និងល្អជាងកាលពីរដូវកាលមុនផងដែរ។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar