បាល់ទាត់អន្តរជាតិ
គ្រូបង្វឹករបស់ Getafe បង្ហើបថា Jude Bellingham គឺជាចំណែកមួយដ៏សំខាន់ ដែលធ្វើឲ្យ Greenwood ផ្ទេរមកលេងនៅលីគកំពូលរបស់អេស្ប៉ាញ

លោក Jose Bordalas ដែលជាគ្រូបង្វឹករបស់ក្លឹប Getafe បានអះអាងថា ខ្សែបម្រើ Jude Bellingham បានដើរតួយ៉ាងសំខាន់ ក្នុងការណែនាំឲ្យ Mason Greenwood ផ្ទេរទៅកាន់លីគរបស់អេស្ប៉ាញ (La Liga) ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីដើមខែនេះ។
យ៉ាងណាមិញ Greenwood ដែលបច្ចុប្បន្នមានវ័យ 21 ឆ្នាំបានខ្ចីជើងទៅក្លឹបនៅ La Liga នៅថ្ងៃចុងក្រោយដែលទ្វារដោះដូរកីឡាកររៀបនឹងបិទ។ ខ្សែប្រយុទ្ធរូបនេះ នឹងអាចមានឱកាសត្រឡប់ទៅក្លឹបបិសាចក្រហម Manchester United វិញ នៅឆ្នាំក្រោយ ពេលចប់ភារកិច្ចខ្ចីជើង។
ដំបូងឡើយ មានក្លឹបមួយចំនួនត្រូវបានផ្សារភ្ជាប់ជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ នៅពេលដែលបិសាចក្រហមបានប្រកាសថា គេនឹងចាកចេញពី Old Trafford។ ជាចុងក្រោយ ការផ្ទេរទៅ Getafe បានកើតឡើងភ្លាមៗ គួរឲ្យភ្ញាក់ផ្អើល ហើយលោក Jose Bordalas ដែលជាគ្រូបង្វឹករបស់ក្លឹប បានអះអាងថា Bellingham មានជាប់ពាក់ព័ន្ធលើរឿងនេះ។
Jose Bordalas បានប្រាប់ Marca ថា៖ “Greenwood មានមិត្តភាពដ៏ល្អជាមួយ Bellingham ហើយគេបានណែនាំឲ្យគាត់មកលេងនៅលីគអេស្ប៉ាញ។ គាត់ (Greenwood) គឺជាកីឡាករដ៏អស្ចារ្យម្នាក់។… មិត្តរួមក្រុមរបស់គាត់ និងជំនួយការគ្រូបង្វឹកកំពុងជួយគាត់។ គាត់ព្យាយាមសម្របខ្លួនបានល្អ ហើយខ្ញុំសង្ឃឹមថាគាត់អាចជួយយើងបានច្រើន”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ4 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)