បាល់ទាត់អន្តរជាតិ
បារាំងបើកការស៊ើបអង្កេតលើករណី Neymar ផ្ទេរពី Barcelona ទៅ PSG កាលពីឆ្នាំ 2017
ការស៊ើបអង្កេតលើករណីផ្ទេរខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar Jr ពី Barcelona ទៅ Paris Saint-Germain ក្នុងឆ្នាំ 2017 បានចាប់ផ្តើមឡើង នៅក្នុងប្រទេសបារាំងកាលពេលពេលថ្មីៗនេះ (បើតាមសារព័ត៌មាន Liberation បានចុះផ្សាយ)។
យោងតាមប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា ក្លឹប PSG ត្រូវបានគេសង្ស័យថា បានលួចសូកប៉ាន់មន្ត្រីនៅប្រទេសបារាំង ដើម្បីគេងចំណេញលើច្បាប់ពន្ធពេលដែលពួកគេចុះហត្ថលេខាផ្ទេរ Neymar។ យ៉ាងណាមិញ កិច្ចព្រមព្រៀងនៅពេលនោះមានតម្លៃរហូតដល់ 222 លានអឺរ៉ូ ហើយសូម្បីតែ 6 ឆ្នាំក្រោយមកទៀត ក៏មិនទាន់មានកីឡាករណាអាចបំបែកកំណត់ត្រាតម្លៃខ្លួនដ៏ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ Neymar បានដែរ។
Neymar បានលេងឲ្យ PSG ពីឆ្នាំ 2017 ដល់ឆ្នាំ 2023 និងលេងបាន 173 ប្រកួត ក្នុងអំឡុងពេលដែលគាត់រួមរស់ជាមួយក្លឹបយក្សបារាំង ដោយស៊ុតបញ្ចូលទីបាន 118 គ្រាប់។ នៅខែសីហា ឆ្នាំ 2023 គាត់បានផ្លាស់ទៅ Al Hilal (អារ៉ាប៊ីសាអូឌីត)។
ប្រភព: Telecomasia